អភិបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំ ជាមួយក្រុមការងារចុះពិនិត្យសិក្សា និងចងក្រងឯកសារទីតាំងដី នៅក្នុងតំបន់ការពារ ធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ

ចែករំលែក៖

ខេត្តកោះកុង៖ នៅសាលប្រជុំសាលាខេត្តកោះកុង បន្ទប់”ខ” នាថ្ងៃព្រហស្បតិ៍ទី៣ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ជាមួយក្រុមការងារចុះពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដី នៅក្នុងតំបន់ការពារ ធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែង នៅក្នុងភូមិសាស្ត្រខេត្តកោះកុង។

លោកស្រី អភិបាលខេត្ត សូមថ្លែងអំណរគុណ ចំពោះប្រធានមន្ទីរ អង្គភាពជំនាញ ដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋបាលក្រុង ស្រុក ក្នុងការចុះពិនិត្យសិក្សា និងចងក្រងឯកសារទីតាំងដី នៅក្នុងតំបន់ការពារ ធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែង ក្នុងមូលដ្ឋានក្រុង ស្រុក នៅក្នុងភូមិសាស្ត្រខេត្តកោះកុង។

លោកស្រីបន្តថា៖ ជាមួយគ្នានេះផងដែរ ខ្ញុំស្នើសុំអ្នកពាក់ព័ន្ធទាំងអស់ជម្រុញឱ្យការអនុវត្តកិច្ចការនេះ ឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ព្រមទាំងធ្វើយ៉ាងណាសម្រេចតាមផែនការ ដែលបានគ្រោងទុកនាពេលកន្លងមក៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print