ភ្នំពេញ៖ លោក សុន ឆ័យ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ រួមទាំងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សនេះ២រូបទៀត គឺលោក តាវ គឹមឈន និងលោកវ៉ា សាម៉ុន ដែលជាអតីតសមាជិកគណៈកម្មាធិការនាយកនៃអតីតបក្សនេះ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ផ្តល់នីតិសម្បទាធ្វើនយោបាយដល់។ នេះបើតាមព្រះរាជក្រឹត្យ ដែលអង្គភាព «នគរដ្រេហ្គន» ទទួលបាននៅព្រលប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។
សូមបញ្ជាក់ថា៖ កន្លងមកនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន១២រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា ទី១០៖ លោក សុន ឆ័យ ទី១១៖ លោក តាវ គឹមឈន និងទី១២៖ លោកវ៉ា សាម៉ុន។
សូមអានខ្លឹមសារព្រះរាជក្រឹត្យទាំងស្រុងដូចខាងក្រោម៖ដោយ៖ សុខ ខេមរា