លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៥ខែកញ្ញាឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំពិធីជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ របួស-ពិការ និងសោធននិវត្តន៍ ដែលបានផ្ទេរទៅទទួលរបបសន្តិសុខសង្គមបន្តនៅក្រសួងសង្គមកិច្ចអតីយុទ្ធជន និងយុវនិតិសមម្បទា ចំនួន១០នាក់ ។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរងផងដែរ។ ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ត្រីមេញ្ជាការ បានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាដល់និវត្តន៍ជនក្នុងម្នាក់ៗទទួលបាន អង្ករទម្ងន់៥០គីឡូក្រាម, មី០១កេស, ត្រីខ ១២កំប៉ុង, ទឹកសុទ្ធ០២កេស, កន្សែងពោះគោ០១ និងថវិកាចំនួន១០០ដុល្លារសម្រាប់ប្រើប្រាស់ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ៕ដោយ៖ សសម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print