ក្រសួងសុខាភិបាល រំឮកពីវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ សម្រាប់សាសនិកឥស្លាម ក្នុងការគោរពប្រតិបត្តិសកម្មភាពជំនឿសាសនា

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងថា៖ ការសម្រួលឲ្យសាសនិកឥស្លាមគោរពប្រតិបត្តិសកម្មភាពជំនឿសាសនាខ្លួននៅតាមវិហារ និងសូរ៉ាវ ជាដំណាក់ៗ ដោយអនុវត្តចាប់ពីថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ តទៅ។ ដូច្នេះគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនសាសនិកឥស្លាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ លើលិខិតលេខ ១៩០ សខល ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ក្នុងការសម្រួលឲ្យសាសនិកឥស្លាមគោរពប្រតិបត្តិសកម្មភាពជំនឿសាសនាខ្លួននៅតាមវិហាវ និងសូរ៉ាវ ជាដំណាក់ ៗ ដោយអនុវត្តចាប់ពីថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ តទៅ។ ការចូលថ្វាយបង្គំតាមវិហារ និងសូរ៉ាវ ដែលសាសនិកឥស្លាមរស់នៅក្នុងភូមិអចិន្ត្រៃយ៍ ត្រូវអនុវត្តឲ្យ បានខ្ជាប់ខ្លួនតាមវិធានរបស់ក្រសួងសុខាភិបាល ដូចជា៖
១-ពាក់ម៉ាស់ វាស់កម្ដៅ លាងដៃជាប្រចាំនឹងសាប៊ូ អាល់កុល ឬជាល និងមានគម្លាតពីគ្នាយ៉ាងតិច១.៥ ម៉ែត្រ
២-សាសនិកឥស្លាមត្រូវយកកម្រាលថ្វាយបង្គំពីផ្ទះសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ ៣-ហាមក្មេង និងអ្នកដែលមានជំងឺផ្សេងៗចូលរួម។ ។
៤-ហាមចាប់ដៃគ្នានៅពេលគោរពគារវកិច្ច ដោយជំនួសជាការលើកដៃ និងនិយាយពាក្យស្វាគមន៍បែបឥស្លាមវិញ ហើយបែកគ្នាភ្លាមក្រោយបញ្ចប់ការថ្វាយបង្គំប្រមាណ ២០-៣០នាទី។
៥-ការជួបជុំថ្វាយបង្គំនៅថ្ងៃសុក្រគឺការបួងសួងសូត្រសេចក្តីណែនាំខ្លីៗ មិនឲ្យលើសពី៣០នាទី។
៦-ត្រូវរក្សាគម្លាតសង្គម ដោយអនុញ្ញាតឲ្យចូលថ្វាយបង្គំប្រមាណ ៣០% នៃចំណុះទីតាំងវិហារនីមួយៗ។ ថ្នាក់ដឹកនាំឥស្លាម សូមចាប់ផ្តើមប្រតិបត្តិជាជំហានៗដំណាក់កាលដំបូងនេះ នាថ្ងៃសុក្រ ទី១១ ខែកញ្ញាឆ្នាំ២០២០ ដោយសាកល្បងរយៈពេល ៤សុក្រ ហើយបន្ទាប់មកចាប់ផ្តើមថ្វាយបង្គំជុំគ្នានៅតាមសូរ៉ាវ ដោយអនុវត្តវិធាន ការការពារសុខភាពរបស់ក្រសួងសុខាភិបាលជានិច្ច។ គណៈឥស្លាមត្រូវតាមដាន ត្រួតពិនិត្យអនុវត្តការបើកដំណើរការ នេះឲ្យបានហ្មត់ចត់ជាទីបំផុត។ ក្នុងករណី ដែលមានបញ្ហាទាក់ទងនឹងការសង្ស័យថាមានជំងឺកូវីដ-១៩ ជាយថាហេតុ សូមគណៈដឹកនាំវិហារនីមួយៗរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print