Update ៖ ករណីនារីជនជាតិកូរ៉េ ដ៏ស្រស់ស្អាតធ្លាក់ពីលើខុនដូជាន់ទី២៤ ស្លាប់ទាំងអាក្រាតកាយ ..ឈានដល់ឃាត់ខ្លួនជនជាតិ២នាក់ តែដោះលែងវិញ

ចែករំលែក៖

ភ្នំពេញ៖ ករណីមាននារីដ៏ស្រស់ស្អាតជាជនជាតិកូរ៉េម្នាក់បានស្លាប់ទាំងអាក្រាតកាយ ធ្លាក់ពីលើអគារខុនដូរ Sky Lar ជាន់ទី២៤ គឺសមត្ថកិច្ចនគរបាលខណ្ឌចំការមន បាននាំខ្លួនជនសង្ស័យជាជនជាតិចិន ២នាក់ ទៅសាកសួរ។ រួចដោះលែងវិញភ្លាមៗ ដោយលោកវរសេនីយ៍ត្រី ផន អូន អធិការរងនគរបាលខណ្ឌចំការមន  បានប្រាប់អោយដឹងថា ៖ ក្រោយពីឃាត់ខ្លួន ជនសង្ស័យ ជាជនជាតិចិនទាំង២នាក់ខាងលើយកទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន តែដោយសារមិនពាក់ព័ន្ធក្នុងរឿងនេះ ក៏ត្រូវបានធ្វើការដោះលែងអោយត្រឡប់ទៅវិញផងដែរ។

ដោយឡែក លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកថា ករណីនេះខាងមូលដ្ឋានមិនទាន់រាយការណ៍ជូនលោក ។

នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ លោកស្នងការបានមានប្រសាសន៍ថា៖ ចាំខ្ញុំសួរទៅខាងក្រោមឱ្យបានច្បាស់សិន ។ 

សូមបញ្ជាក់ថា៖ មានស្ត្រីជនជាតិកូរ៉េម្នាក់ ដែលបានរាយការណ៍ថា ធ្លាក់ពីលើអគារខុនដូរ Sky Lar ជាន់ទី២៤ គេនៅមិនទាន់ដឹងថា មូលហេតុអ្វីដែលនាំឱ្យពិតប្រាកដទេ។ ខណៈភ្លាមនោះ សមត្ថកិច្ចបានឃាត់ខ្លួន បុរស២នាក់ ជាជនជាតិចិន២នាក់ យកទៅសួរនាំតាមជំនាញ ពីហេតុការណ៍នេះ ឬអ្វីដែលពាក់ព័ន្ធ។ 

សូមបញ្ជាក់ថា៖ ករណីធ្លាក់មនុស្សពីលើអគារដ៏ខ្ពស់នេះ បានកើតឡើង កាលពីវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវ លេខ៤១ ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ គឺធ្លាក់ពីលើខុនដូ Sky Lar ពីជាន់ទី២៤ ចូលទៅក្នុងដីឡូត៍នៃផ្ទះវីឡាមួយកន្លែងដែលនៅក្បែរនោះ ។

សមត្ថកិច្ចបានឱ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ JANG HEYIYOUNG ភេទស្រី អាយុ៣២ឆ្នាំ ជាជនជាតិកូរ៉េ ស្នាក់នៅ អាគារខុនដូរ Sky Lar ជាន់ទី២៤ បន្ទប់លេខ៥។ នាងមានរូបរាងស្រស់ស្អាត។

បើយោងតាមសន្តិសុខដែលយាមកាមនៅកន្លែងកើតហេតុខាងលើ បានឱ្យដឹងថា គាត់បានឃើញស្រ្តីរងគ្រោះ ធ្លាក់ពីលើអគារខុនដូ Sky Lar ជាន់ទី២៤ ចុះមកក្រោម ចូលទៅក្នុងដីឡូត៍មួយកន្លែងក្បែរនោះ បណ្ដាលឱ្យស្លាប់ភ្លាមៗ តែគាត់មិនដឹងថា មកពីមូលហេតុអ្វីនោះទេ ?  ភ្លាមៗនោះ ពួកគេក៏បានរត់ទៅប្រាប់សមត្ថកិច្ចមូលដ្នាន ឱ្យបានដឹង, ហើយសមត្ថកិច្ច បានមកដល់កន្លែងកើតហេតុ ឃាត់ខ្លួនបុរស២នាក់ជាជនជាតិបរទេសនាំយកទៅសាកសួរនៅការិយាល័យ ។

បើតាមនគរបាលបានបញ្ជាក់ថា ពិតប្រាកដជាមានស្រ្តី ជាជនជាតិកូរ៉េម្នាក់ ស្លាប់ មែន។ ទើបចុះមកត្រួតពិនិត្យនិងសហការជាមួយការិយាល័យបច្ចេកទេសកោសល្យវិច័យស្នងការរាជធានីភ្នំពេញ  តាមសន្និដ្ឋានរបស់លោកឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាតពិតប្រាដកមែន។ 

ក្រោយពីឃាត់ខ្លួន ជនសង្ស័យ ជាជនជាតិចិនទាំង២នាក់ខាងលើយកទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរួចមកដោយសារមិនពាក់ពន្ធក្នុងរឿងខាងលើត្រូវបានសមត្ថកិច្ចខណ្ឌចំការមនធ្វើការដោះលែងអោយត្រឡប់ទៅវិញផងដែរ ។ សពជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅវត្តទឹកថ្លារងចាំទំនាក់ទំនងទៅខាងស្ថានទូតស្វែងរកគ្រួសារតាមក្រោយទៀត។

ទោះជាយ៉ាងណាក៏ដោយ ករណីនេះ លោក ស្នងការ ស ថេត អះអាងថា ថ្នាក់ក្រោមមិនរាយការណ៍ជូនលោកករណីហៅជនជាតិ២នាក់ទៅសាកសួរ រួចឱ្យត្រឡប់ទៅវិញនោះ៕

      

...

ដោយ៖ ជី ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print