ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏ផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នងត្រូវបានរលំនិងរបើកដំបូលដោយសារតែភ្លៀងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់បោកបក់មកលើ ប៉ុន្តែសំណាងដែរដែលមិនមានអ្នករងគ្រោះ កាលពីវេលាម៉ោង៨យប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ស្ថិតក្នុងឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។
តាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ផ្ទះដែលរងគ្រោះមានម្ចាស់ឈ្មោះទី១ឈ្មោះស៊ាង ហៃ ភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅភូមិពពាយ ឃុំម្រាមស្រុករមាសហែកដោយបានរបើកក្បឿងអស់ចំនួន២០០សន្លឹក។ទី២ឈ្មោះភឿន ឌី ភេទប្រុស អាយុ៣១ឆ្នាំនៅភូមិពពាយ ឃុំម្រាម ស្រុករមាសហែកដោយរបើកក្បឿងអស់៤០០សន្លឹក។ទី៣ឈ្មោះហ៊ុល សារ៉ុម ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិពពាយ ឃុំម្រាម បានរបើកក្បឿងអស់៣០០សន្លឹក។ទី៤ឈ្មោះអុឹម កា ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិពពាយឃុំម្រាម បានរបើកក្បឿងអស់២០០សន្លឹក។ទី៥ឈ្មោះខៃ ឡុច ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិត្រឡាច ឃុំម្រាម ស្រុករមាសហែកបានរលំផ្ទះទាំងស្រុង តែមិនមានអ្នករងគ្រោះថ្នាក់ទេ។ទី៦ឈ្មោះកែវ យ៉ាន ភេទស្រីអាយ៧២ឆ្នាំ រស់នៅភូមិព្រៃជ័រ ឃុំម្រាមស្រុករមាសហែក បានដួលរលំទាំងស្រុង។ទី៧ឈ្មោះណាំ សំអ៊ួន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិបឹងម្នាង
ឃុំម្រាម ស្រុករមាសហែក បានរបើកដំបូលសង្ក័សីទាំងអស់។ទី៨ឈ្មោះសៅ ចន្ធី ភេទស្រី អាយុ៤៦ឆ្នាំនៅភូមិវាល ឃុំម្រាមស្រុករមាសហែក បានរបើកក្បឿងអស់៤០០សន្លឹក និងទី៩ឈ្មោះសុខ សា
រ៉ាយ ភេទស្រី អាយុ៤៥ឆ្នាំនៅភូមិវាល ឃុំម្រាម ស្រុករមាសហែកបានរបើកសំយាបសង្ក័សីនិងរបើកក្បឿងអស់១៥០សន្លឹក។
ប្រភពបន្តថា ករណីភ្លៀងនិងខ្យល់កន្ត្រាក់នេះមិនបណ្ដាលឱ្យមានមនុស្សនិងសត្វរងគ្រោះអ្វីនោះទេ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋពេលមានភ្លៀងត្រូវរត់រកទីទួលមានសុវត្ថិភាពដើម្បីជៀសឱ្យឆ្ងាយពីគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕ យឹម សុថាន