សន្តិសុខម្នាក់ជិះកង់ទៅធ្វេីការត្រូវម៉ូតូបុករងរបួសហើយត្រូវក្រុមរថយន្ត៧១១ដឹកយកទៅមន្ទីរពេទ្យថែមទាំងជួយថវិកាមួយចំនួនទៀតផង

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជាសន្តិសុខឯកជនម្នាក់ជិះកង់ទៅធ្វេីការត្រូវម៉ូតូបុកពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់រួច
ហេីយម៉ូតូបង្កបានជិះគេចខ្លួនបាត់​ ត្រូវបានក្រុមរថយន្តសង្គ្រោះរបស់កងពលតូច៧១១ដឹកយកទៅមន្ទីរពេទ្យកាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះលី យ៉ុង ភេទប្រុសអាយុ៣៨ឆ្នាំ ជាសន្តិសុខរបស់ក្រុមហ៊ុនឯកជនមួយ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះជិះកង់ចេញពីផ្ទះបំណងទៅធ្វេីការដោយធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រ​ បន្ទាប់មកស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាកជិះមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលរងរបួសធ្ងន់​ បន្ទាប់មកម៉ូតូបង្កមិនបានឈប់ទទួលខុសត្រូវនោះទេក៏បន្តដំណេីរទៅមុខបាត់ទៅ។
ក្រោយកេីតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅក្រុមរថយន្ត៧១១ដេីម្បីឱ្យជួយដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ​។ ដោយសារតែឃេីញជីវភាពជនរងគ្រោះក្រីក្រពេក​ ក្រុមគ្រូពេទ្យ៧១១បានរៃអង្គាសប្រាក់ផ្ទាល់ខ្លួនបានមួយចំនួនដេីម្បីជួយសម្រួលក្នុងការព្យាបាលរបួស៕ដោយ​ ៖ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print