ខេត្តតាកែវ៖ កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៤ៈ៣០នាទី បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តតាកែវនិងចាប់ខ្លួនបានជនសង្ស័យឈ្មោះ គប់ ផា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅត្រង់ចំណុចភូមិចំលងរមាំងលេី ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានបញ្ជាក់នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះថា សម្ភារដកហូតរួមមាន ម៉ូតូ១គ្រឿងម៉ាក HONDA WAVE មិនស្គាល់ឆ្នាំផលិត ពាក់ស្លាកលេខភ្នំពេញ ១AH-៣១២៥ ។
គួររំលឹកថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិព្រះម្លប់ ឃុំ
កណ្តឹង ស្រុកបាទី ខេត្តតាកែវ មានករណី ប៉ុនប៉ងមនុស្សឃាតមួយ បង្កឡើងដោយជនសង្ស័យឈ្មោះគុប ផា បានធ្វើសកម្មភាពយកកាំបិតបុ័ងតោកាប់ប្រហារទៅលើស្រ្តីជនរងគ្រោះឈ្មោះ សាន ចិន្តា ជាច្រើនកាំបិត បណ្តាលឱ្យដាច់កដៃ និងបានជះទឹកអាសុីតពីលើស្ត្រីរងគ្រោះបន្ថែមទៀត ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនាយកដ្ឋានបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី ៕