ស្ត្រីម្នាក់ជិះម៉ូតូយកជីមកលក់នៅផ្សារជាមួយកូនប្រុសអាយុ៥ឆ្នាំត្រូវជនប្រមឹកជិះម៉ូតូបុកពេញទំហឹងបណ្ដាលឲ្យរងបួសធ្ងន់ទាំង៣នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅវេលាម៉ោង៥ៈ៤៨នាទីល្ងាច ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចលើស្ពានមិត្តភាពចិនសេកុងមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់ ខណ:ដែលស្ត្រីម្នាក់ឌុបកូនយកជីទៅលក់នៅឯផ្សារ ហើយត្រូវបុរសប្រមឹកម្នាក់ជិះម៉ូតូបញ្ច្រាសក្នុងល្បឿនលឿនមកបុកម៉ូតូស្ត្រីរងគ្រោះដែលជិះពីរនាក់ម្តាយនិងកូនតូចនោះបណ្តាលឱ្យរងរបួសធ្ងន់រួមទាំងជនបង្កផងដែរ។ ចំណែកម៉ូតូទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។

តាមការបញ្ចាក់ពីសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ម៉ូតូ ទ្រីមសង់C.125 ពាក់ស្លាកលេខស្ទឹងត្រែង1A .3107 រីឯស្ត្រីរងគ្រោះឈ្មោះកែវ ស្រីនាង អាយុ៣៨ឆ្នាំ ភេទស្រីរស់នៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខស្ទឹងត្រែង1A-3107ពីរនាក់កូនប្រុសឈ្មោះតាន់ ថី អាយុ៥ឆ្នាំ រងរបួសបែកក្បាល។

ចំណែកបុរសបង្កហេតុដែលផឹកស្រាស្រវឹងជោកជាំរហូតដល់វង្វេងផ្លូវនោះគេមិនបានស្គាល់អត្តសញ្ញាណឡើយ ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ១៩៩៩ អត់ស្លាកលេខជិះបញ្ច្រាសគ្នាពីត្បូងទៅជើង ដោយដោយបានបើកវ៉ារថយន្តទើបបណ្ដាលឲ្យ ទៅបុកម៉ូតូស្ត្រីដែលជិះពីរនាក់កូនពីជើងទៅត្បូងយកជីទៅលក់នៅទីផ្សារ ទើបបណ្តាលឱ្យបុកពេញទំហឹងតែម្តង រងរបួសធ្ងន់ទាំងសងខាង និងម៉ូតូរងការខូចខាតយ៉ាងដំណំដូចគ្នា។ ចំណែកម៉ូតូវត្ថុតាងត្រូវបាននគបាលចរាចរណ៍ជើងគោកយកទៅផ្ញើរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់សាមគ្គីបណ្តោះអាសន្ន រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕

ដោយមាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print