ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះនៅសាលប្រជុំគណៈកម្មការទី៥ នៃរដ្ឋសភា លោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ ព័ត៌មាននៃរដ្ឋសភា ដោយមានការចូលរួមពីលោក លោកស្រីជាសមាជិក សមាជិកាគណៈកម្មការ បានប្រជុំផ្ទៃក្នុងពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៥រួមមាន៖ ១ – ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតាស្តីពីបារត។ ២- ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបត្យាប័នរវាងរាជដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និឹងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។ ៣ – ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើវិសោធនកម្មពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។ ៤ – ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ៥- ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា នឹងសហព័ន្ធរុស្ស៊ី៕ ដោយ ៖ សសម