អាកាសយានដ្ឋានអន្តរជាតិអុីរ៉ាក់រងការវាយប្រហារដោយរ៉ុក្កែត

ចែករំលែក៖

សារព័ត៌មាន INA របស់អុីរ៉ាក់បានដកស្រង់ការប្រកាសរបស់កម្លាំងទាហានអុីរ៉ាក់ដែលបានឲ្យដឹងថា មានរ៉ុក្កែត​៣គ្រាប់ធ្លាក់ចូលក្នុងតំបន់ការាស នៃអាកាសយានដ្ឋាន ​ បណ្តាលឲ្យខួចខាតសម្ភារជាច្រើនក្នុងអាកាសយានដ្ឋាន។
តាមសារព័ត៌មាន INA ផ្សាយថា រ៉ុក្កែត៣គ្រាប់ប្រភេទ rocket Katyusha បានធ្លាក់នៅក្នុងតំបន់ បរិវេណអាកាសយានដ្ឋានអន្តរជាតិ នៅថ្ងៃទី​៦ខែកញ្ញា ប៉ុន្តែមិនបណ្តាលឲ្យមានអ្នកស្លាប់ឬរងរបួសនោះឡើយ។
កាលពីសប្តាហ៍កន្លងមក ក៏មានរ៉ុក្កែត​ជាច្រើនគ្រាប់បានបាញ់ចូលជិតអាកាសយានដ្ឋានទីក្រុងបាដាដផងដែរ ព្រមទាំងតំបន់បៃតង ក្នុងទីក្រុងបាដាដ ដែលជាតំបន់ប្រជុំទៅដោយស្ថានទូតបរទេស និងក្រសួងនានារបស់រដ្ឋាភិបាល​អុីរ៉ាក់។
អាមេរិកបានចោទប្រកាន់ក្រុមឧទ្ទាមដែលអុីរ៉ង់ជួយពីក្រោយជាអ្នកបើកការវាយប្រហារខាងលើ​។ មកទល់ពេលនេះ អុីរ៉ង់មិនទាន់មានប្រតិកម្មអ្វី​នៅឡើយទេ​ពាក់ព័ន្ធហេតុការណ៍ខាងលើ​។
ទីតាំងយោធាដែលមានទាហានអាមេរិកស្នាក់នៅ ព្រមទាំងទីតាំងនានា ក៏ដូចជាស្ថានទូតអាមេរិកបានក្លាយជាគោលដៅវាយប្រហារពីក្រុមជ្រុលនិយម។ ការវាប្រហារទៅលើគោលដៅរបស់អាមេរិកកើនឡើងចាប់តំាងពីអាមេរិកវាយប្រហារសម្លាប់មេទ័ពជាន់ខ្ពស់អុីរ៉ង់ នៅអាកាសយានដ្ឋានអន្តរជាតិអុីរ៉ាក់កាលពីដើមឆ្នាំ​២០២០។
បច្ចុប្បន្នអាមេរិក មានទាហានជាង​៥ពាន់នាក់ឈរជើងនៅក្នុងប្រទេសអុីរ៉ាក់ដើម្បីហ្វឹកហាត់ដល់កម្លាំងទាហានអុីរ៉ាក់ដើម្បីទប់ស្កាត់ក្រុមភេរវកម្ម ៕ ដោយ៖ធីរីណា


រូបភាព៖TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print