វៀតណាមមានអ្នកជាសះស្បើយពីជំងឺកូវីដ​-១៩ចំនួន២៣នាក់​

ចែករំលែក៖

នៅថ្ងៃទី៧ ខែកញ្ញា​នៅទូទាំងប្រទេសវៀតណាមមានអ្នកជំងឺកូវីដ​១៩ ចំនួន​២៣នាក់បានព្យាបាលជាសះស្បើយ ។ ក្នុងចំណោមអ្នកជំងឺ​ដែលព្យាបាលជាសះស្បើយ មាន១៩នាក់នៅខេត្តក្វាងណាម និង ៤នាក់នៅខេត្តដាណាង។
គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺឆ្លង កូវីដ​-១៩ បានឲ្យដឹងថា មកទល់ពេលនេះ​វៀតណាមមានអ្នកឆ្លងកូវីដ​-១៩ សរុប ១០៤៩នាក់។ ចំណែកអ្នកព្យាបាលជាសះស្បើយមានដល់ទៅ៨៥៣នាក់ ។
ចំណែកអ្នកឆ្លងកូវីដ​-១៩ ​នៅថ្ងៃទី ៧ខែកញ្ញា មិនមានឡើយ ។ ជាមួយគ្នានេះខេត្តជាច្រើននៅក្នុងប្រទេសវៀតណាមបានអនុញ្ញាតឲ្យបើកទ្វារក្លិបកម្សាន្ត ហាង ខារ៉ាអូខេ ម៉ាស្សា…ជាដើម។
ចំណែកអ្នកឆ្លងកូវីដ​-១៩ នៅលើពិភពលោកវិញ គិតមកដល់ថ្ងៃទី​៧ខែកញ្ញា​ ចំនួនអ្នកឆ្លងលើផែនដីកើនលើស ២៧.៣លាននាក់, ស្លាប់ជិត ៩០ម៉ឺននាក់, ជាសះស្បើយជាង ១៩.៣លាននាក់។​
ជាមួយគ្នានេះដែរ ចិននិងរុស្ស៊ី ក៏ដូចជាអាមេរិក បានខិតខំផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ឲ្យបានឆាប់បំផុត។ រុស្ស៊ីនិងចិន បានសាកល្បងជាលើកចុងក្រោយហើយនឹងចាក់បង្ការដល់ពលរដ្ឋក្នុងពេល​ឆាប់ៗខាងមុខ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print