ប្រធានាធិបតីដូណាល់ ត្រាំ ស្នើអ្នកសារព័ត៌មានដោះម៉ាស់ពេលចូលរួមសន្និសីទកាសែត

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើដល់ក្រុមអ្នកសារព័ត៌មានទាំងអស់ឲ្យដោះម៉ាស់ពេលចូលរួមសន្និសីទកាសែតរបស់លោក ប៉ុន្តែក្រុមអ្នកសារព័ត៌មានបានបដិសេធ។
នៅក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី​៧ ខែកញ្ញា ​ប្រធានាធិបតីដូណាល់ ត្រាំ​ និងអ្នកសារព័ត៌មានឈ្មោះ Jeff Mason របស់បណ្តាញព័ត៌មានរ៉យទ័រ បានប៉ះទង្គិចគ្នាដោយសម្តីពាក់ព័ន្ធការពាក់ម៉ាស់។ លោក Jeff Mason មិនព្រមដោះម៉ាស់តាមសំណើរបស់ប្រធានាធិបតី ដូណាល់ ត្រាំឡើយ។
ប្រធានាធិបតី ដូណាល់ ត្រាំ​បានផ្តល់សញ្ញាឲ្យលោកJeff Mason ដោះម៉ាស់ចេញពេលសួររូបលោក។ លោកត្រាំបញ្ជាក់ថា «អ្នកត្រូវតែដោះម៉ាស់​ សូមមេត្តាផង»។ ចំណែកអ្នកសារព័ត៌មាន​Jeff Mason បានតបវិញថា​ លោកនឹងនិយាយខ្លាំងៗឲ្យងាយស្តាប់។
លោកត្រាំ​និយាយថា «លោកមិនពេញចិត្តនឹងសំណួររបស់លោក​Jeff Masonឡើយ​ដោយសំឡេងគាត់ដូចជាថប់ដង្ហើម ពេលពាក់ម៉ាស់។ អ្នកដោះម៉ាស់ពេលនិយាយ អ្វីគ្រប់យ៉ាងនឹងប្រសើរឡើង»។ នៅពេលនោះលោក​Jeff Mason​បាននិយាយខ្លាំងៗទៅកាន់លោកត្រាំ ដោយមិនដោះម៉ាស់ឡើយ ហើយសួរថា ប៉ុណ្ណឹងស្តាប់បានច្បាស់នៅ?»។ លោកត្រាំក៏បានឆ្លើយថា ច្បាស់ជាងមុនហើយ។
នេះមិនមែនជាលើកទីមួយឡើយដែលលោកត្រាំ ប្រឈមជាមួយអ្នកសារព័ត៌មាន ពាក់ព័ន្ធ​នឹងការពាក់ម៉ាស់ ដោយសារតែលោកត្រាំស្តាប់សំណួរមិនច្បាស់​៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print