ចោរលួចរថយន្តព្រូសពីបូរីលឹមឈាងហាក់នៅអូដឹម យកទៅប្លុងចោលនៅជិតផ្សារ សឡា

ចែករំលែក៖

ភ្នំពេញ÷រថយន្តព្រូសមួយគ្រឿង ត្រូវបានក្រុមចោរលួចយកទៅផ្លុងចោលនៅជិតផ្សារសឡា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២០។
រថយន្តព្រូសនេះពាក់ស្លាកលេខ ភ្នំពេញ2BH 8516 ពណ៌ស្ករ ស៊េរីឆ្នាំ២០០៧ ត្រូវក្រុមចោរលួចពីបូរីលឹមឈាងហាក់ អូដឹម ខណ្ឌកំបូល កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកញ្ញានេះ រួចយកមកផ្លុងចោលនៅចំណុចខាងលើ ហើយត្រូវម្ចាស់ស្រាវជ្រាវតាមប្រព័ន្ធ(GPS) ឃើញនៅចំណុចនេះក៏ប្តឹងសមត្ថកិច្ចតាមឃ្លាំមើលនិងផ្អើលឆោឡោតែម្តង។
តាមការពិនិត្យក្នុងកាមេរ៉ាសុវត្ថិភាពគេឃើញចោរស្លៀកពាក់ឯកសណ្ឋានជាសន្តិសុខក្រុមហ៊ុននិងពាក់កាតសម្គាល់នឹងកបានយករថយន្តនេះមកគ្របផ្លុងចោលនៅចំណុចខាងលើកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រហើយទៅបាត់។
មកដល់ពេលនេះសមត្ថកិច្ចមូលដ្ឋានកំំពុងទំនាក់ទំនងសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ជនសង្ស័យនិងបក្ខពួកៅឡើយ៕
ដោយ÷ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print