រថយន្តស៊េរីទំនេីប២គ្រឿងបេីកប៉ះគ្នា​នៅក្បែរផ្សារអុីអន១​ បង្កឲ្យមានការឈ្លោះប្រកែកគ្នាជិតមួយម៉ោង

ចែករំលែក៖

ភ្នំពេញ​ ៖ ប្រុសស្អាត​ ស្រីស្អាត​ ២ក្រុម​ បានបេីករថយន្តស៊េរីទំនើប​២គ្រឿងប៉ះទង្គិចគ្នាបណ្ដាលឲ្យរងការខូចខាត​ និងមានភាគីម្ខាងបេីករត់តាំងពីផ្លូវព្រះសុធារសក្បែរផ្សារទំនើបអុីអន១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មកដល់ផ្លូវម៉ៅសេទុងកែងនឹងផ្លូវត្រសក់ផ្អែម​ ទើបធ្វើការឃាត់រថយន្តបង្កបាននៅវេលាម៉ោង១រំលងអធ្រាត្រ​ឈានចូលថ្ងៃទី៩​ ខែកញ្ញា​ឆ្នាំ២០២០ ។

​ បេីតាមប្រភពព័ត៌មានពីក្រុមស្រីស្អាតដែលជិះរថយន្តរងគ្រោះម៉ាក Lexus NX200t ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​2AU-2262 ពួកគេបានជិះរថយន្តមកដល់ម្តុំផ្សារអុីអន១​ ស្រាប់តែមានរថយន្តបង្ក​ម៉ាក មែរសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-2627 ជិះដោយក្រុមប្រុសៗមានគ្នាប្រមាណ៣-៤នាក់ បានមកបុករថយន្តគាត់ពីចំហៀងបណ្តាលឲ្យរងការខូចខាត។

​ ក្រោយកេីតហេតុភ្លាមៗ​ ក្រុមប្រុសស្អាតដែលជិះរថយន្តបង្កបុករថយន្តក្រុមស្រីស្អាតរួចហើយនោះ​ គឺមិនបានឈប់ទទួលខុសត្រូវទេ គឺបានព្យាយាមបើកគេចខ្លួន​ តែត្រូវក្រុមភាគីរងគ្រោះបើករថយន្តដេញតាមពីកន្លែងកេីតហេតុនៅក្បែរផ្សារអុីអន១​ រហូតមកដល់ចំណុចផ្លូវម៉ៅសេទុងកែងនឹងផ្លូវត្រសក់ផ្អែមទើបធ្វើការឃាត់រថយន្តបង្កនោះបាន​ ។

​ ក្នុងអំឡុងពេលឃាត់រថយន្តបង្កបាន​ ហើយភាគីទាំងពីរបានជជែកគ្នាយ៉ាងខ្លាំងផងដែរ​ តែចុងក្រោយភាគីខាងរថយន្តបង្កប្រុសស្អាត​ បានព្រមសងថ្លៃខូចខាតចំនួន៣០០ដុល្លារទៅលេីរថយន្តរងគ្រោះភាគីស្រីស្អាត​ ដើម្បីបញ្ចប់រឿងតែម្ដង៕ ដោយ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print