ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំត្រូវបានជ្រើសរើសជាបេក្ខភាពពានរង្វាន់ណូបែលសន្តិភាពឆ្នាំ​២០២១

ចែករំលែក៖

សារព័ត៌មាន Foxnews នៅថ្ងៃទី ៩ ខែកញ្ញា​​បានផ្សាយថា ដោយសារតែលោកត្រាំ​ជួយដល់​ ប្រទេសអុីស្រាអែលនិងប្រទេសអារ៉ាប់រួម (UAE) ឈានដល់កិច្ចព្រមព្រៀង​សន្តិភាព​នោះហើយទើបប្រធានាធិបតីរូបនេះត្រូវបានជ្រើសរើសជាបេក្ខភាពពានរង្វាន់ណូបែលសន្តិភាព។
លោក ​Christian Tybring-Gjedde ប្រធានគណៈប្រតិភូប្រទេសន័រវេស នៅក្នុងកិច្ច​ប្រជុំរបស់អង្គការណាតូបានស្នើផ្តល់ពានរង្វាន់ណូបែលសន្តិភាព​ដល់ប្រធានាធិបតីដូណាល់ ត្រាំ ដោយសារតែការខិតខំរបស់លោក ផ្សះផ្សាវិវាទដែលអូសបន្លាយយូរជាងគេបំផុតលើពិភពលោក។
លោក ​Tybring-Gjedde បានលើកឡើងថា«ដោយសារតែលោកត្រាំបានខិតខំក្នុងការស្វែងរក​សន្តិភាព និងបញ្ចប់វិវាទ​រវាងអុីស្រាអែលនិងពិភពអារ៉ាប់»។ នៅក្នុងលិខិតផ្ញើទៅកាន់គណៈកម្មការពានរង្វាន់ណូបែលសន្តិភាព​ លោក​Tybring-Gjedde បានបញ្ជាក់ថា​​ ប្រធានាធិបតី ដូណាល់ ត្រាំ បានដើរតួនាទីសំខាន់ក្នុងការផ្សះផ្សាទំនាក់ទំនងអុីស្រាអែលនិងUAE ។
ជាមួយគ្នានោះដែរ ​ប្រធានាធិបតីដូណាល់ ត្រំា និឹងធ្វើជាអធិបតី នៅក្នុងពិធីចុះកិច្ចព្រមព្រៀង រវាងអុីស្រាអែលនិង UAE នៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី​១៥ខែកញ្ញា ខាងមុខ​ ដែលជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print