ខេត្តព្រះវិហារ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំម្លូព្រៃ១ កាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០ បបានឃាត់ខ្លួនជនសង្ស័យ៣ជាមុខសញ្ញាប្រើប្រាស់និងចែកចាយគ្រឿងញៀននៅចំណុចផ្លូវជាតិលេខ៩ ស្រុកឆែប ខេត្តព្រះវិហាររកឃើញថ្នាំញៀនមួយចំនួននិងធ្វើតេស្តទឹកនោមរកឃើញមានភាពវិជ្ជមាន២នាក់។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំម្លូព្រៃ១បានឲ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចបានឃើញជនសង្ស័៣នាក់ដែលជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនធ្វើដំណើរឆ្លងកាត់នៅចំណុចខាងលើមើលទៅគួរឲ្យសង្ស័ក៏ឃាត់ម៉ូតូអត់ស្លាកលេខ១គ្រឿងហើយសួរនាំនិងឆែកឆេររកឃើញថ្នាំញៀនមួយចំនួន។ ពេលនោះជនសង្ស័យ២នាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។បន្ទាប់ពីទទួលការសារភាពបែបនេះកម្លាំងបាននាំខ្លួនពួកគេទាំងបីនាក់ មកកន្លែងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំម្លូព្រៃ១ ដើម្បីធ្វើតេស្តទឹកនោម ស្រាប់តែរកឃើញក្នុងចំនោម ៣ នាក់ មាន២ នាក់វិជ្ជមាន។
ប្រភពដដែលបានឲ្យដឹងទៀតថាជនសង្ស័យទាំង៣នាក់មាន
១, ឈ្មោះ អ៊ុន ភក្តី ភេទ ប្រុស អាយុ ២៤ ឆ្នាំ២, ឈ្មោះ យន់ មករា ភេទ ប្រុស អាយុ ២៤ ឆ្នាំ៣, ឈ្មោះ សាត់ រតនា ភេទ ប្រុស អាយុ ៣០ ឆ្នាំ ។
ក្រោយឃាត់ខ្លួនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បានប្រគល់ជនសង្ស័យទាំង ៣ នាក់និងវត្ថុតាងឱ្យអធិការដ្ឋាននគរបាលស្រុកឆែបអនុវត្តតាមនីតិវិធីបន្ត៕
ដោយ÷ប្រាថ្នា