ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង មន្ត្រីរាជការ អញ្ជើញកាន់បិណ្ឌវេនទី៨ នៃពិធីបុណ្យបិណ្ឌ ភ្ជុំបិណ្ឌ ក្នុងស្រុកសេសាន

ចែករំលែក៖

ភ្នំពេញ៖ ម្សិលមុិញនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត និងលោកស្រី គង់ សំអាត បានអញ្ជើញចូលរួមក្នុងពិធីកាន់វេនទី៨ នៃពិធីបុណ្យបិណ្ឌ ភ្ជុំបិណ្ឌ និងបាននាំយក បច្ច័យទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ទៅប្រគេនបព្រះសង្ឃគង់ នៅវត្តជ័យមង្គល (ហៅវត្តកំភុន) ស្ថិតនៅក្នុងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ពិធីបុណ្យកាន់បិណ្ឌនេះមានវត្តមានចូលរួមពីសំណាក់លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ភ្ញៀវកិត្តិយស និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើននាក់បានចូលរួម។

គួរបញ្ជាក់ផងដែរ នៅក្នុងពិធីកាន់បិណ្ឌទី ៨ នេះ សទ្ធាជ្រះថ្លារបស់លោក និងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ រួមជាមួយពុទ្ធបរិស័ទ ញាតិមិត្ត បងប្អូន ជិតឆ្ងាយ ក៏បានរួមគ្នាប្រគេនបច្ច័យ ដាក់ជើងបិណ្ឌទុកកសាង សមិទ្ធិផល ជាបន្តនៅក្នុងវត្ត ជ័យមង្គល ហៅវត្តកំភុនផងដែរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print