ក្របខ័ណ្ឌអុីតាលី Serie A បង្ហាញផែនការសម្រាប់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មដើម្បីបង្កើនប្រាក់ចំណូលថ្មី

ចែករំលែក៖

ក្របខ័ណ្ឌបាល់ទាត់លីគកំពូលអុីតាលី Serie A បានប្រកាសពីផែនការបង្កើតក្រុមហ៊ុនថ្មីមួយដែលនឹងស្វែងរកវិនិយោគិន និងត្រួតពិនិត្យការលក់សិទ្ធិផ្សាយតាមទូរទស្សន៍របស់លីគ។

លីគបានប្រាប់អ្នកយកព័ត៌មានថា សិទ្ធិប្រព័ន្ធផ្សព្វផ្សាយសម្រាប់លីករដូវកាលចុងក្រោយនេះបាននាំមកនូវទឹកប្រាក់ចំនួន១,៣១ពាន់លានអឺរ៉ូ (១,៥៥ពាន់លានដុល្លារអាមេរិក) នេះបើយោងតាមក្រុមហ៊ុនស្ថិតិ Statista ។ ប៉ុន្តែវាជាចំណុចនៃការឈ្លោះប្រកែកគ្នាក្នុងឆ្នាំនេះដោយសារតែការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ-១៩រាលដាលពេញពិភពលោកបានបង្ខំឱ្យការប្រកួតត្រូវផ្អាកអស់រយៈពេលជាងខែ។

ក្របខ័ណ្ឌ Serie A កំពុងតែស្វែងរកវិធីដើម្បីរកប្រាក់ចំណូលបន្ថែមព្រោះអ្នកគាំទ្រត្រូវបានរារាំងមិនឲ្យចូលទស្សនាការផ្សាយផ្ទាល់ក្នុងកីឡដ្ឋានដែលអាចកាត់បន្ថយប្រាក់ចំណូលពីការលក់សំបុត្រ។ ការលក់ទំនិញក៏ត្រូវបានប៉ះពាល់ផងដែរដោយសារការជាប់គាំងនៃផែនការរក្សាគម្លាត និងការមិនឲ្យទស្សនាដែលគ្មានឱកាសបានទិញទំនិញ ឬរបស់របរក្នុងកីឡដ្ឋានបាន។

មានក្រុមហ៊ុនឯកជនចំនួន២បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទទួលបានភាគហ៊ុនតិចតួចនៅក្នុងក្រុមហ៊ុនគឺក្រុមហ៊ុន Bain Capital និង CVC Capital Partners ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអុីតាលីបានឲ្យដឹងថា ភាគហ៊ុន១០ភាគរយនៅក្នុងក្រុមហ៊ុននឹងទទួលបាន,៦០ពាន់លានអឺរ៉ូ (១,៨៩ពាន់លានដុល្លារអាមេរិក) ។

ក្លិបទាំងអស់ក្នុងក្របខ័ណ្ឌអុីតាលី Serie A ត្រូវបានគេរំពឹងថានឹងពិចារណាការដេញថ្លៃដែលមានការប្រកួតប្រជែង និងធ្វើការសម្រេចចិត្តនៅចុងខែនេះ។ នៅប្រទេសចិន លីគកំពូលអុីតាលី Serie A ត្រូវបានចាក់ផ្សាយទាំងទូរទស្សន៍កណ្តាលចិន និងPCTL ដែលជាគេហទំព័រផ្សាយវីដេអូដ៏សំខាន់។

ក្លិបនៃក្របខ័ណ្ឌអុីតាលី Serie A សង្ឃឹមថាការបង្កើតក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលមិនទាន់ត្រូវបានគេដាក់ឈ្មោះនឹងជួយបង្កើនប្រាក់ចំណូលពីសិទ្ធិផ្សាយដែល Serie A រកបានតិចជាងលីកគូប្រជែងនៅក្នុងប្រទេសអង់គ្លេសអាល្លឺម៉ង់ និងអេស្ប៉ាញ។

ទឹកប្រាក់ចំនួន,៣១ពាន់លានអឺរ៉ូ (១,៥៥ពាន់លានដុល្លារ) ដែលទទួលបានពីសិទ្ធិផ្សាយសម្រាប់រដូវកាល ២០១៩-២០២០ គឺតិចជាងពាក់កណ្តាលនៃទឹកប្រាក់ចំនួន៣.៥ពាន់លានអឺរ៉ូ (៤,ពាន់លានដុល្លារ) ដែលរកបានដោយក្របខ័ណ្ឌអង់គ្លេស Premier League ដែលជាអត្រាខ្ពស់បំផុតក្នុងចំណោមលីកបាល់ទាត់កំពូលៗនៅអឺរ៉ុប ៕ដោយ៖ភារៈ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print