អាជ្ញាធររាជធានីភ្នំពេញ ហៅម្ចាស់អាជីវកម្ម ផ្ទះសំណាក់ ភោជនីយដ្ឋាន សណ្ឋាគារ ត្រូវផ្ដល់ផល លិតផលទេសចរណ៍ណាដែលមានសុវត្ថភាពជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យភ្ជុំបុណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ ពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃ ណីជាតិ ថ្ងៃ១៥រោច ខែភទ្របទ និងថ្ងៃ១កើត ខែ អស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៦-១៧-១៨ ខែកញ្ញា ឆ្នាំ២០២០។ ដូច្នេះ អាជ្ញាធរ រាជធានីភ្នំពេញ ហៅម្ចាស់អាជីវកម្ម.ផ្ទះសំណាក់. ភោជនីយដ្ឋាន.សណ្ឋាគារ.ត្រូវផ្ដល់ផលិតផលទេសចរណ៏ទៅអតិថិជន ណាដែលមានសុវត្ថភាពជំងឺកូវិដ.១៩ ក្នុងឱកាសបុណ្យភ្ជុំបុណ្ឌ ។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានធ្វើការណែនាំបែបនេះ ខណៈលោកជាអធិបតីភាព ក្នុងពិធីប្រជុំ អប់រំផ្សព្វផ្សាយ ឲ្យយល់ដឹងពីវិធីបង្កា ជំងឺកូវិដ.១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១០ កញ្ញា ឆ្នាំ២០២០។
លោក ហួត ហៃ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធាទី ខេត្ត ដូច្នេះ ម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារផ្ទះសំណាក់ ត្រូវ អនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយក្រសួង សុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីក រាលដាល ជំងឺកូរឹង-១៨ ជាពិសេសការកត់ត្រាភ្ញៀវទេសចរដែលចូលទៅកម្សាន្តតាមគោលដៅ ទេស ចរណ៍នានា ការរៀបចំឲ្យមានការត្រួតពិនិត្យកំដៅ ទឹកអាល់កុលសម្លាប់មេរោគ និងតម្រូវឲ្យភ្ញៀវទេសចរ ជាប្រចាំ។ ប្រើប្រាស់ម៉ាស់ ឬក្រមាឲ្យបាន ត្រូវសហ ការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ ធ្វើការធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ និងទីចំណតជូនភ្ញៀវទេសចរឲ្យបានល្អប្រសើរ។
លោក ហួត ហៃ បានបន្ដថា៖ ត្រូវសហការជាមួយ មន្ទីរបរិស្ថាន ម៍រសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ដើម្បីអប់រំណែនាំម្ចាស់ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងភ្ញៀវទេសចរឲ្យចូលរួមថែរក្សាបរិស្ថាន អនាម័យ ដោយ លុបបំបាត់ការ បោះសំរាម និងកាកសំណល់ផ្តេសផ្តាស ជាពិសេសបញ្ឈប់ការបោះចោលក្រដាស ក្រោមតុ និងត្រូវចាត់វិធានការតាមគ្រប់រូបភាពដើម្បីធានាអនាម័យក្នុងភោជនីយដ្ឋាន រួមទាំងបន្ទប់ទឹក បង្គន់អនាម័យ ហើយបុគ្គលិកបំរើការត្រូវមានឯក សណ្ឋានឲ្យបានត្រឹមត្រូវ។ ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹង គុណភាពផលិតផលទេសចរណ៍ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។ រាល់តម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាងដើម្បីជម្រាបជូនភ្ញៀវឲ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃ ខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្ម ត្រូវទទួល ។ ខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។ ត្រូវធ្វើការណែនាំម្ចាស់ទូកដ និងកាណូត ទេសចរណ៍ ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រទន្លេ ស្ទឹង និងបឹង មិនឲ្យផ្ទុកលើសចំណុះ និងត្រូវបំពាក់នូវសម្ភារៈសង្គ្រោះចាំបាច់នានា.៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print