សមត្ថកិច្ចឃាត់ខ្លួនអ្នកសារព័ត៌មានK01 និងគូកនជាច្រើននាក់ពាក់ព័ន្ធបទល្មើសលួចទ្រព្យសម្បត្តិក្នុងរថយន្តប្រជាពលរដ្ឋ រហូតដល់៥ករណី

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជាបន្តបន្ទាប់អ្នកសារព័ត៌មាន២រូប គឺនៅអង្គភាពព័ត៌មានK01 មួយរូប , អង្គភាពសារព័ត៌មាន VBN មួយរូប និង គូកន៥នាក់ទៀត ហើយសមត្ថកិច្ចបានបង្ហាញមុខជាសាធារណៈនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នេះ ។

ក្រុមជនសង្ស័យទាំងអស់ គឺជាប់ពាក់ព័ន្ធនឹងបទល្មើសលួចទ្រព្យសម្បត្តិក្នុងរថយន្តប្រជាពលរដ្ឋរហូតដល់៥ករណី ។

សមត្ថកិច្ចបានថ្លែងថា ជនសង្ស័ំយទាំង៧នាក់ រួមមាន ៖ ទី១-ឈ្មោះ ងី កប អាយុ៣៧ឆ្នាំ មុខរបរបើកបររថយន្ត ,
ទី២-ឈ្មោះ ហ៊ុន ណាត អាយុ៤៥ឆ្នាំ មុខរបរអ្នកសារព័ត៌មាន VBN ,
ទី៣-ឈ្មោះ យិន ធី ហៅតឿ អាយុ៤២ឆ្នាំ មុខរបរទិញលក់ទូរស័ព្ទ, ទី៤-ឈ្មោះ ឆយ សុផល ហៅ យ៉ាម៉ាហា មុខរបរ រត់ម៉ូតូឌុប , ទី៥-ឈ្មោះ សំ សិលាចិត្រា អាយុ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប, ទី៦-ឈ្មោះ សួង ដែន អាយុ៣៦ឆ្នាំ មុខរបរអ្នកសារព័ត៌មាន K01, ទី៧-ឈ្មោះ ចែម សំណាង អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ។

ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ឃឿន សុឡា ហៅ K01 បានចេញលិខិតបញ្ជាក់ថា ឈ្មោះ សួង ដែន ហៅ K98 ពិតជាអ្នកសារព័ត៌មានវេនយប់របស់អង្គភាពលោកប្រាកដមែន ៕ ដោយ៖ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print