ក្រុមហ៊ុនបំផ្លាញស្លាកស្នាមប្រវត្តិសាស្ត្រ៤៦.០០០ឆ្នាំនៅអូស្ត្រាលី អគ្គនាយក​៣នាក់បាត់តំណែង

ចែករំលែក៖

កាលពីខែឧសភា ឆ្នាំ​២០២០ ក្រុមហ៊ុន Rio Tinto បង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំង​ពីមហាជន ពេលបំផ្ទុះភ្នំបំផ្លាញស្លាកស្នាមប្រវត្តិសាស្ត្រមានអាយុកាលដល់ទៅ​៤៦ពាន់ឆ្នាំរបស់ក្រុមកុលសម្ព័ន្ធដំបូងគេបង្អស់នៅអូស្ត្រាលី ។ នៅថ្ងៃទី​១១ ខែកញ្ញានេះ ក្រុមហ៊ុនបានប្រកាសថា នាយកក្រុមហ៊ុន​៣រូបនឹងត្រូវបាត់បង់តំណែង​។
អង្គការ យូនីស្កូ ធ្លាប់បានលើកឡើងថា ការបំផ្លាញ​ស្លាកស្នាមប្រវត្តិសាស្ត្រ​រាប់សិបពាន់ឆ្នាំរបស់មនុស្សនៅច្រកភ្នំJuukan ស្ថិតនៅភាគខាងលិចអូស្ត្រាលី គឺជាការខាតបង់យ៉ាងធំធេង ជាការបាត់បង់ស្លាកស្នាមប្រវត្តិសាស្ត្រ សម្រាប់សម័យបច្ចុប្បន្ន។ ទាំងនោះមិនខុសអ្វីពីក្រុមតាលីបង់បានដុតបំផ្លាញវាយកម្ទេចរូបសំណាកព្រះBamiyan ។
ក្រោយប្រតិកម្មយ៉ាងខ្លាំង​ពីសហគមន៍​ក្រុមកុលសម្ព័ន្ធនៅអូស្ត្រាលី គណៈកម្មការនាយករបស់ក្រុមហ៊ុន Rio Tinto ដែលជាម្ចាស់ភាគហ៊ុនទាំងអស់​ បានសម្រេច​បើកការស្រាវជ្រាវពីការបំផ្ទុះបំផ្លាញភ្នំខាង​លើ​។
នៅក្នុងខែឧសភា ដើម្បីជីកយក រ៉ែដែកដែលមានគុណភាពខ្ពស់ ក្រុមហ៊ុនបានបំផ្ទុះស្រទាប់រ៉ែថ្មដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្ររបស់ប្រជាជនពូទុយគុន្ធីគូរ៉ាម៉ា និងភិីនីគួរ៉ា (Puutu Kunti Kurrama និង Pinikura) ។ រណ្តៅថ្មធ្លាប់ជាទីលំនៅរបស់ប្រជាជនទាំងនេះ កាលពីជាង៤៦ពាន់ឆ្នាំមុន៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print