លោកយាយអាយុ៧៣ឆ្នាំ វង្វេង​បាត់​ពី​ផ្ទះ​មួយ​ខែ​ ទើបប្រទះ​ឃើញ​ក្លាយជាសព​នៅ​សល់​តែ​គ្រោង​ឆ្អឹង​

ចែករំលែក៖

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋនាំគ្នាភ្ញាក់ផ្អើលកាលពីថ្ងៃទី ១០​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២០​ ខណ:ប្រទះឃើញសាកសពស្រ្តីម្នាក់ នៅសល់តែគ្រោងឆ្អឹង នៅចំណុចក្រោមដើមអាកាស្យា ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាក្រោយ​ទទួល​បាន​ព័ត៌មាន​នេះភ្លាម កម្លាំងការិយាល័យ​ជំនាញ​ សហការ​ជាមួយ​កម្លាំង​អធិការ​ដ្ឋាននគរបាលស្រុក​មណ្ឌលសីមា​ បានចុះទៅត្រួត​ពិនិត្យសព​ បានឲ្យដឹងថា សពរងគ្រោះមានឈ្មោះ ឈិត ស៊ីម ភេទស្រី អាយុ ៧៣ ឆ្នាំ (វង្វេងបាត់ការចងចាំ) ដែលបានបាត់ខ្លួនកាលពីថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២០ បើតាមការបំភ្លឺ ពីកូនរបស់ជនរងគ្រោះ ដោយផ្អែកលើសម្លៀកបំពាក់និងសម្ភារ:ប្រើប្រាស់ នៅជាប់នឹងសាកសពជនរងគ្រោះ ដូច​ក្នុងថ្ងៃដែលបានបាត់ខ្លួននោះ ទើបសន្និដ្ឋានថា ជាជនរងគ្រោះស្លាប់ដោយខ្យល់គរប្រាកដមែន ។
ក្រោយមក​ គ្រោងឆ្អឹងសាកសព​ត្រូវបាន​សមត្ថកិច្ចប្រគល់​ជូន​សាច់ញាតិ​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕
ដោយ÷ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print