ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងមន្ត្រីរាជការ អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តជ័យគីរី

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តជ័យគីរី (ហាន់ជ័យ) ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម និងមានការអញ្ជើញចូលរួមពី លោកស្រីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត រួមជាមួយមន្ត្រីរាជការព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយចំណុះជើងវត្តជ័យគីរី (វត្តភ្នំហាន់ជ័យ)។

នៅក្នុងពិធីនោះផងដែរ លោកបានបូជាទៀនធូប ផ្កាភ្ញី សមាទានសីល បង្សុកូល ដើម្បីឧទ្ទិសដល់ដួងវិញាណក្ខន្ធរបស់បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋាន និងឧទ្ទិសកុសលជូនដល់ ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិ និងប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយសូមឲ្យដួងវិញាណក្ខន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ចាក់ថា៖ ក្នុងឱកាសកាន់បិណ្ឌវេនទី១០ លោកបាននាំយកចង្ហាន់ ទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន មកវេរប្រគេនព្រះសង្ឃនៅវត្តជ័យគីរី (វត្តភ្នំហាន់ជ័យ) នេះផងដែរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print