រថយន្តកូរ៉េបេីកបុកម៉ូតូកិនស្លាប់ម្នាក់រួចបេីកគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុយ៉ាងអាណោចអាធ័មខណះកំពុងជិះម៉ូតូត្រូវរថយន្តបុកពីក្រោយរួចកិនកាលពីវេលាម៉ោង១២និង៣០នាទី​ រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៣​ ខែកញ្ញា​  ឆ្នាំ២០២០​ នៅផ្លូវមាត់ទន្លេ​ សង្កាត់ច្បារអំពៅទី១​ ខណ្ឌច្បារអំពៅ​ បន្ទាប់មករថយន្តបង្កបានបេីកគេចខ្លួនបាត់​ មិនត្រឹមតែប៉ុណ្ណោះម៉ូតូជនរងគ្រោះក៏មានជនឆ្លៀតឱកាសលួចយកទៅបាត់ទៀត។ 

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។ 

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកគុបជ្រុង​ មិនចាំស្លាកលេខធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកូរ៉េមិនចាំស្លាកលេខមួយគ្រឿងបេីកមកពីក្រោយហេីយបានបុកនិងកិនបណ្តាលឲ្យជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម ។ ភ្លាមនោះរថយន្តបង្កការបានបេីកគេចខ្លួនបាត់​ មិនត្រឹមតែប៉ុណ្ណោះមានជនឆ្លៀតឱកាសមកបន្លំលួចយកម៉ូតូជនរងគ្រោះទៅបាត់ថែមទៀតផង។ 

ក្រោយពេលកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងស្រាវជ្រាវរកក្រុមគ្រួសារមកយកសពទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖​ សុខាសែនជ័យ​

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print