ក្រសួងសុខាភិបាល ៖ បុរសអង់គ្លេសម្នាក់ ត្រូវបានរកឃើញមានផ្ទុកវីរុសកូវីដ-១៩ ខណៈ៧៣នាក់ផ្សេងទៀតត្រូវដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិអង់គ្លេសម្នាក់ អាយុ៥៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ Apartment មួយកន្លែង ក្នុងសង្កាត់បឹងកក់២ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសអង់គ្លេស ដោយឆ្លងកាត់ប្រទេសហុល្លង់ ហើយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានរកឃើញមានផ្ទុកវីរុសកូវីដ-១៩ ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ បុរសជនជាតិអង់គ្លេសរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ។

ដោយឡែក អ្នកធ្វើដំណើរ៧៣នាក់ ផ្សេងទៀត ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅទីកន្លែងខុសៗគ្នា ។ 

សូមបញ្ជាក់ថា បច្ចុប្បន្នអ្នកផ្ទុកវីរុសកូវីដ-១៩ មានចំនួនត្រឹមតែម្នាក់ប៉ុណ្ណោះ គឺ បុរសជនជាតិអង់គ្លេសរូបនេះ ៕ ដោយ៖ ចេស្តា

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print