អាមេរិកមានមហិច្ឆតាផលិតនាវាចម្បាំងគ្មានមនុស្សបើកធំបំផុតលើពិភពលោក

ចែករំលែក៖

កម្លាំងទាហានអាមេរិកមានមហិច្ឆតាផលិតនាវាចម្បាំងវាយលុកគ្មានមនុស្សបើកធំបំផុតនិងដំបូងបំផុតនៅលើពិភពលោក ​ដើម្បីបង្ហាញពីសមត្ថភាពយោធាសមជាមហាអំណាចទីមួយលើពិភពលោក។
ដំណាក់កាលស្រាវជ្រាវនិងផលិត នាវាចម្បាំងគ្មានមនុស្សបើកដើម្បីបំពេញបេសកកម្មនៅលើដែនសមុទ្រ​ត្រូវបានកម្លាំងទាហានអាមេរិកឡើងគម្រោងជាច្រើនឆ្នាំមកហើយ។ នៅក្នុងឆ្នាំ​២០១៩ កម្លាំងទាហានជើងទឹកអាមេរិក និង ក្រុមហ៊ុន Boeing បានព្រមព្រៀងគ្នាផលិតឧបករណ៍មុជទឹក ដំណើរការដោយខ្លួនឯងEcho Voyager។
តាមទស្សនាវដ្តី​យោធា The Drive បានផ្សាយថា នៅក្នុងឆ្នាំ​២០២០ កម្លាំងទាហានជើងទឹកអាមេរិក និងក្រុមហ៊ុនAeroVironment បានចុះកិច្ចព្រមព្រៀងផលិតយន្តហោះគ្មានមនុស្សបើកសម្រាប់កម្លាំងទាហានជើងទឹក ។ យន្តហោះគ្មានមនុស្សបើកនិឹងតាមដានរាល់សកម្មភាពរបស់នាវាមុជទឹកនិង​នាវាចម្បាំង​វាយលុក។
ជាមួយគ្នានេះក្រុមហ៊ុន​AeroVironment និឹងផលិតនាវាចម្បាំងគ្មានមនុស្សបើក (LUSV) ដែលអាចធ្វើសកម្មភាព ជាច្រើនថ្ងៃនៅលើដែនសមុទ្រ ដោយមិនចាំបាច់មាននាវិក​។ កម្មវិធីផលិតនាវាចម្បាំងគ្មានមនុស្សបើក គឺត្រូវចំណាយប្រាក់ដល់ទៅរាប់សិបពាន់លានដុល្លារ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print