លោក ជាម យៀប ដឹកនាំប្រជុំពិភាក្សាការងារស្តីអំពីការគ្រប់គ្រងថវិការបស់រដ្ឋសភា​ សម្រាប់ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា​ គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដឹកនាំដោយ​ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ ដោយមានការចូលរួមពី លោកអនុប្រធានគណៈកម្មការ និង លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មការ​ និងលោក ឡេង ប៉េងឡុង​ អគ្គលេខាធិការរដ្ឋសភា លោក មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា លោក ហង្ស វិចិត្រ អគ្គនាយរដ្ឋបាលនិងហិរញ្ញវត្ថុនៃអគ្គលេខាធិការរដ្ឋានរដ្ឋសភា​ និងមន្ត្រីជំនាញនៃអគ្គលេខាធិការរដ្ឋានរដ្ឋសភា បានប្រជុំពិភាក្សាការងារស្តីអំពីការគ្រប់គ្រងថវិការបស់រដ្ឋសភា​ សម្រាប់ឆ្នាំ២០២១​ ជាមួយតំណាងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ដឹកនាំដោយ​ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្រ្តីជំនាញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print