ហ្គេមបាញ់ត្រីមាន១៥កន្លែងនៅ ​យីហោ «​ មជ្ឈមណ្ឌលជីនសុីម៉ៅ​» ខ្នងក្រាសកំពុងតែដំណើរការដោយរលូននៅខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ សូមរម្លឹកថា៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ ដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ អនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ។
ប៉ុន្តែហ្គេមបាញ់ត្រីមួយ កន្លែង នៅ​ចំណុច​កន្លែង​កម្សាន្ត​ក្មេង​លេង​យីហោ «​ មជ្ឈមណ្ឌលជីនសុីម៉ៅ​» ​ នៅមជ្ឈមណ្ឌលកោះពេជ្រ ជិតនិងស្ពានឥន្ឋធនូ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។ កំពុងតែដំណើរដោយរលូនពុំត្រូវបានអាជ្ញាធរនិងសមត្ថកិច្ច មិនបានចុះបង្ក្រាបឡើយដោយប្រជាពលរដ្ឋ មានការសង្ស័យថា អាជ្ញាធរ និងសមត្ថកិច្ចត្រូវរ៉ូវគ្នា ជាម្ចាស់ហ្គេមបានជាមិនបង្ក្រាប ឬអាចមានអ្នកធំនៅពីក្រោយខ្នងខ្លាចរអែងមិនបង្ក្រាប។

ហ្គេមបាញ់ត្រីខាងលើនេះ បានបើកដំណើរការលេងយូរ ឆ្នាំ ដោយពុំមានការបង្ក្រាបពីសំណាក់នគរបាលពាក់ព័ន្ធនោះទេ គេជឿជាក់ថាបើសិនជាសមត្ថកិច្ចចុះទៅបង្ក្រាបត្រួតពិនិត្យប្រាកដជាគ្មានច្បាប់នោះទេ បើទោះជាមានក៏ហួសសុពលភាពដែរ ។
ទីតាំងខាងលើនេះ បើកលេងយ៉ាងរំភើយ ដោយគ្មានការបង្ក្រាបពីសំណាក់នគរបាលពាក់ព័ន្ធនោះឡើយ ពិសេស គឺបើកដំណើរការលែងយ៉ាងពពាក់ពពូន ខណៈបច្ចុប្បន្ននេះ នៅដំណើរការធម្មតា ហើយក៏មានមនុស្សចូលលេងច្រើនៗពិសេសនៅពេលយប់ ។

. ប្រជាពលរដ្ឋរស់នៅក្បែរៗនោះបានរិះគន់ថា គេមិនដែលឃើញសមត្ថកិច្ចឬអាជ្ញាដែនដីចុះមកសួរនាំនោះទេ ពោលគឺឃើញតែអ្នកលេងចូលសម្ងំលេងទាំងយប់ទាំងថ្ងៃ ក្នុងនោះក៏មានក្រុមក្មេងទំនើងក្រុមពួកញៀនថ្នាំចូលសម្ងំលេងផងដែរ មិនដឹងថាសមាសភាពខាងណាខ្លះទេ ធ្វើឲ្យពួកគាត់ព្រួយបារម្ភពីសុវត្តិភាពនៅក្នុងមូលដ្ឋានរបស់ពួកគាត់យ៉ាងខ្លាំង ហើយសកម្មភាពនេះបានផ្ទុយទៅនឹងគោលនយោបាយ ភូមិសង្កា់តមានសុវត្តិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ ។

មិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះកាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩នេះរាជរដ្ឋាភិបាលបានសម្រេចលុបចោលមិនឲ្យមានមានល្បែងសុីសងតាមអុីនធើណិត អនឡាញបន្តទៀតទេ ព្រោះវាបានប៉ះពាល់ដល់សន្ដិសុខសណ្ដាប់ធ្នាប់សង្គម ហើយក្នុងនោះក៏មានក្រុមជនបរទេសខិលខូចលួចបើកខុសច្បាប់ហើយធ្វើសកម្មភាពជម្រិតទារប្រាក់ពីជនរងគ្រោះទាំងក្នុងនិងក្រៅប្រទេស ប៉ះពាល់ដល់សន្ដិសុខសង្គមយ៉ាងធ្ងន់ធ្ងរ ។

ជាមួយគ្នានេះប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចនិងអាជ្ញាធរដែនដីមេត្តាចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីទាំងពីកន្លែងនេះផង ឬមួយមិនហ៊ានបង្ក្រាបដោយជាឆ្នាំងបាយរបស់ខ្លួន។
ពាក់ព័ន្ធករណីខាងលើ លោកអភិបាល នៃគណៈអភបាលខណ្ឌចំការមន បានប្រាប់អង្គភាព«នគរដ្រេហ្គន»តាមទូរស័ព្ទនាព្រឹកថ្ងៃទី១៤ ខែកញ្ញាថា៖ ខ្ញុំអរគុណចំពោះការសួរក្នុងរឿងនេះ ស្មើការចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីបានព័ត៌មានពិត ក្នុងការបង្ក្រាប។ ដូច្នេះខ្ញុំនឹងធ្វើកិច្ចការនេះ ម្យ៉ាងទៀតហ្គេមនៅទីនោះ ខាងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទើបបង្ក្រាបនិងឃាត់ខ្លួនមនុស្សជាច្រើននាក់ បើគេបន្តលួចបើកទៀត គឺខ្ញុំនឹងធ្វើការក្នុងរឿងនេះ៕ដោយ៖ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print