ខេត្តព្រះសីហនុ៖ នៅចន្លោះពីម៉ោង២រំលងអធ្រាត្រ ដល់ម៉ោង៥ព្រឹក យប់ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នៅត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥៤-១៥៥ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តមិនស្គាល់អត្តសញ្ញាណ បុកមនុស្សម្នាក់ ភេទប្រុសបណ្ដាលឱ្យស្លាប់ ខណៈពេលជនរងគ្រោះកំពុងដើរនៅលើដងផ្លូវ ។ តាមការអះអាងពីប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានបញ្ជាក់ថាជនរងគ្រោះជាមនុស្សវិកលចរិត។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានអាជ្ញាធរយកទៅតម្កល់នៅវត្តសាមគ្គីគិរីស្ទឹងឆាយ ដើម្បីបូជា៕
ដោយ៖ ឆ្លាម សមុទ្រ