តំណាងលោកទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំមន្រ្តីរាជការ ចូលរួមពិធីកាន់បិណ្ឌទី១២ នៅវត្តជ័យទឹកជុំអន្លង់វែង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ លោក ទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានដឹកនាំមន្រ្តីរាជការ ជាពិសេសពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមពិធីកាន់បិណ្ឌទី១២ នៅវត្តជ័យទឹកជុំអន្លង់វែង (ហៅវត្តអន្លង់វែង) ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

លោកបានបូជាទៀនធូបផ្កាភ្ញីចំពោះព្រះរតនត្រៃ រាប់បាត្រ និងបាននាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ បច្ច័យប្រគេនព្រះសង្ឃ ដោយសទ្ធាជ្រះថ្លា ហើយកុសលផលបុណ្យក្នុងឱកាសនោះដែរ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ សូមឱ្យដួងវិញាណក្ខន្ធអស់លោកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសនោះ លោកបានជួបសំណេះសំណាលជាប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងបានចែកជូនអំណោយដល់លោកតាលោកយាយ ចាស់ព្រឹទ្ធាចារ្យផងដែរ។
លោកបានផ្តាំផ្ញើប្រជាពលរដ្ឋបន្តអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការការពារ ទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ-១៩។ លោកបានលើកឡើងថា បើទោះនៅពេលនេះកម្ពុជាបានព្យាបាលជាសះស្បើយអ្នកជំងឺទាំងអស់ក្តី តែជំងឺនេះនៅតែធ្វើឲ្យពិភពលោកប្រឈមដដែល ដរាបណាគ្មានថ្នាំព្យាបាលនោះ។

ជាមួយគ្នានោះផងដែរ លោកបាននាំយកទេយ្យវត្ថុដែលរួមមាន៖ ទឹកក្រូច ត្រីខ អង្ករ មី ទឹកផ្លែឈើ នំអន្សម ទឹកដោះគោ ទឹកសុទ្ធជាដើម និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃផងដែរ។

ក្រោយពីបញ្ចប់កម្មវិធីបុណ្យ លោកអភិបាលខេត្ត បានអញ្ជើញ ជួបសំណេះសំណាល់ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន១០០ គ្រួសារ នៅក្នុងបរិវេណវត្តជ័យទឹកជុំអន្លង់វែង ដែលមកពីឃុំចំនួនប្រាំនិងបានចែកជូននូវគ្រឿងឧបភោគបរិភោគព្រមទាំងថវិកាមួយចំនួន ផងដែរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print