ខ្សែបម្រើ Camacho របស់ក្រុម Wolfsburg បង្ខំចិត្តចូលនិវត្តន៍នៅអាយុ៣០ឆ្នាំដោយសាររបួស

ចែករំលែក៖

ខ្សែបម្រើ Ignacio Camacho របស់ក្រុម Wolfsburg បានបង្ខំចិត្តបញ្ចប់អាជីពជាកីឡាករបាល់ទាត់របស់គាត់នៅអាយុ៣០ឆ្នាំបន្ទាប់ពីជួបបញ្ហារបួសកជើងត្រូវចំណាយពេលវេលាយូរដើម្បីព្យាបាល

អតីតកីឡាករក្រុម Atletico Madrid និង Malaga រូបនេះបានចំណាយពេល៣រដូវកាលជាមួយក្រុម Wolfsburg ប៉ុន្តែចុងក្រោយបង្ហាញខ្លួនបានសម្រាប់ការប្រកួតនៅខែកញ្ញា ឆ្នាំ២០១៨ ។

អតីតកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះបានរងរបួសកជើងរបស់ខ្លួនក្នុងការប្រកួត DFB-Pokal ជាមួយក្រុម Hannover ក្នុងឆ្នាំ២០១៧ និងបានរងរបួសរហូតដល់បច្ចុប្បន្ន បើទោះបីជាបានឆ្លងកាត់ការវះកាត់ដើម្បីព្យាបាលក៏ដោយ។

Wolfsburg បានប្រកាសនៅលើគេហទំព័រផ្លូវការរបស់ពួកគេកាលពីថ្ងៃចន្ទថា កិច្ចសន្យារបស់ Camacho ត្រូវបានបញ្ចប់ប៉ុន្តែគាត់នឹងស្នាក់នៅក្នុងក្លិរយៈពេល២ឆ្នាំដើម្បីបន្តព្យាបាល 

Camacho បាននិយាយថា ខ្ញុំបានប្រឹងប្រែងមិនឈប់ដើម្បីត្រឡប់ទៅទីលានវិញ ប៉ុន្តែខ្ញុំនឹងចាកចេញដោយសុវត្ថិភាពព្រោះខ្ញុំបានធ្វើអស់ពីសមត្ថភាពហើយ។ ខ្ញុំបានផ្តល់ឱ្យនូវអ្វីគ្រប់យ៉ាងដែលខ្ញុំចង់បានដើម្បីត្រឡប់ទៅធ្វើរឿងដែលខ្ញុំស្រឡាញ់បំផុតហើយនោះគឺជាការលេងបាល់ទាត់ ប៉ុន្តែមិនងាយស្រួលនោះទេ ខ្ញុំឈឺចាប់រាល់ថ្ងៃក្នុងរយៈពេល៣ឆ្នាំចុងក្រោយហើយទីបំផុតខ្ញុំសម្រេចចិត្តបញ្ចប់អាជីពរបស់ខ្ញុំ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលបានជួយខ្ញុំទាំងអស់”។

Camacho រកបាន១គ្រាប់ពេលនៅអេស្ប៉ាញសម្រាប់ការប្រកួតមិត្តភាពជាមួយអាឡឺម៉ង់ឆ្នាំ២០១៤ និងបានចំណាយពេល៦ឆ្នាំជាមួយ Malaga ហើយបានផ្លាស់ទៅ Atletico Madrid  គាត់បានជួយឲ្យក្រុមទទួលបានជ័យជម្នះក្នុងពាន Europa League ក្នុងឆ្នាំ២០១០ និងបានជួយឲ្យឈ្នះពានរង្វាន់ UEFA Super Cup នៅឆ្នាំនោះពេលប្រកួតជាមួយក្រុម Inter Milan 

...

 

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print