លោកត្រាំធ្វើឲ្យពលរដ្ឋអាមេរិកភ្ញាក់ផ្អើលពេលលោកលើកឡើងថាភ្លើងឆេះព្រៃបណ្តាលមកពីការផ្ទុះដើមឈើ

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កឲ្យមានការភ្ញាក់ផ្ងើលយ៉ាងខ្លាំងក្រោយពេលលោកប្រកាសថា មូលហេតុបណ្តាលឲ្យភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រនីញ៉ា គឺដោយសារតែការផ្ទុះដើមឈើដូចជា​«ឈើគូស»បង្កឲ្យមានភ្លើងឆេះ។
ប្រធានាធិបតីដូណាល់ ត្រាំ​បានប្រកាសកាលពីថ្ងៃទី​១៤ ខែកញ្ញា ពេលបំពេញទស្សនកិច្ចទៅកាន់រដ្ឋ កាលីហ្វ័រនីញ៉ាដែលជាទីតាំងមានភ្លើងឆេះព្រៃខ្លាំងជាងគេ​នៅអាមេរិក​​។ នៅទីនោះលោកត្រាំបានប្រកាសថា «នៅក្នុងព្រៃមានដើមឈើធំៗជាច្រើនបានបាក់ឬងាប់ ហើយក្រោយរយៈ១៨ខែវានឹងស្ងួតដូចជាឈើគូស អ៊ីចឹងអាចនិងផ្ទុះបង្កជាអណ្តាតភ្លើងឆាបឆេះ។
លោកត្រាំបានលើកឡើងទៀតថា មេដឹកនាំ​បណ្តាប្រទេស​ដែលមានព្រៃឈើច្រើននៅតំបន់អឺរ៉ុប ធ្លាប់​ផ្តល់បទពិសោធន៍ពីការគ្រប់គ្រងព្រៃឈើ​ទប់ស្កាត់ភ្លើងឆេះព្រៃ។ លោកត្រាំបានបញ្ជាក់ថា «​នៅក្នុងព្រៃមានដើមឈើងាយផ្ទុះ ពិសេសគឺនៅកាលីហ្វ័រនីញ៉ា»។
ការលើកឡើងរបស់​ប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានបង្ហោះចែកចាយពេញបណ្តាញសង្គម​​ ហើយមនុស្សជាច្រើនបានយល់ថា ប្រធានាធិបតីបានយល់ខុសពីភ្លើងឆេះព្រៃ​នៅកាលីហ្វ័រនីញ៉ា​។
សារព័ត៌មាន​AFP បានផ្សាយថា​ មានករណីមួយចំនួន ដែលក្រុមពន្លត់អគ្គិភ័យបានលើកឡើងថាមានដើមឈើស្រស់ជាច្រើនផ្ទុះ ដោយសារតែជ័ររបស់វាក្តៅខ្លាំងពេក ទើបផ្ទុះ​មានសំឡេងខ្លាំងដូចជា​ផ្ទុះគ្រាប់កាំភ្លើង៕ ដោយ៖ ធី រីណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print