សមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរសម្នាក់អនុវត្តតាមដីការរបស់តុលាការជាប់ចោទពីបទឃាតកម្ម  

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុករំដួលបានឃាត់ខ្លួនបុរសម្នាក់អនុវត្តតាមដីការរបស់តុលាការជាប់ចោទពីបទ ឃាតកម្ម ។

ការឃាត់ខ្លួនតាមមដីការនេះបានធ្វើឡើងនៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ស្ដិតនៅភូមិបាក្រុងឃុំស្វាយចេកស្រុករំដួល ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានអោយដឹងថាជនដែលត្រូវចោទមានឈ្មោះ អុិច ប៉យ  អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិបាក្រុងឃុំស្វាយចេកស្រុករំដួល ខេត្តស្វាយរៀង។

ប្រភពបន្តថា ការអនុវត្តដីកា(ន ប)
នៅវេលាម៉ោង៨និង១០ នាទីព្រឹក ថ្ងៃអង្គារ៏១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័កព ស ២៥៦៤ ត្រូវនិង ថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២០ កម្លាំង នគរបាលស្រុករំដួល ដឹកនាំដោយលោក  សូ អាត អធិការរងនគរបាលស្រុករំដួល បានចុះអនុវត្តដីការបង្គាប់ឲ្យចាប់ខ្លួន- លេខ៣៣១ បគចខ/០២០  របស់សាលាដំបូងខេត្តស្វាយរៀង ជនត្រូវចោទ ឈ្មោះ អុិច ប៉យ ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិបាក្រុងឃុំស្វាយចេកស្រុករំដួល ខេត្តស្វាយរៀង ជាប់ចោទពីបទ ឃាតកម្ម ។
បច្ចុប្បន្ន ជនត្រូវចោទត្រូវបានសមត្ថកិច្ច នគរបាល ស្រុកបញ្ជួនមកមកស្នងការខេត្តដើម្បីអនុវត្តនីតិវិធី៕ ដោយ៖ យឹម សុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print