ឃាត់ខ្លួនកូនប្រុសវាយឪពុកបង្កើតដោយសារមានជម្លោះពេលផឹកស៊ី

ចែករំលែក៖

ខេត្តស្វាយរៀង ៖ កូនចិត្តខ្លាំងម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបន្ទាប់ពីបានប្រើអំពើរហិង្សាវាយទៅលើឪពុកបង្កើតបណ្ដាលអោយរងរបួសផ្ទៃមុខខណះស្រវឹងស្រាជោគមានទំនាស់ពាក្យសំដីបន្តិចបន្តួច។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ស្ថិតនៅ
ចំណុចភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួលខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាជនសង្ស័យមានឈ្មោះគង់វាសនា  អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដរស់ក្នុងភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួលខេត្តស្វាយរៀង។

ចំណែកឪពុករងគ្រោះមានឈ្មោះគង់ស៊ីថា ភេទប្រុស អាយុ៦០ឆ្នាំមុខរបរកសិកររស់ក្នុងភូមិឃុំជាមួយគ្នាខណះរបួសដាច់លើចិញ្ចើមភ្នែកខាងឆ្វេង និងដាច់ចុងភ្នែកខាងស្ដាំ។

តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុឃើញឪពុកនិងកូនបានអង្គុយផឹកស្រាជាមួយគ្នាក្រោយមកស្រាប់តែលឹសូសម្លេងខ្លាំងៗដោយកូនបានវាយដោយដៃទៅលើឪពុកទើបបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារតែម្ដង។

បច្ចុប្បន្នជនរងគ្រោះជាឪពុកត្រូវបានដឹកមកកាន់មន្ទីពេទ្យឯកជនរី
ឯជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួនទុកនៅប៉ុស្តិ៍រដ្ឋបាលជ្រុងពពេលដើម្បីកសាងសុំណុំរឿងតាមច្បាប់៕ ដោយ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print