ព្យុះទី​៥ បានធ្វើឲ្យ មនុស្សម្នាក់ស្លាប់ និងផ្ទះជាង​១៧០០ខ្នង រងការខូចខាតនៅទីក្រុង វ៉េ(Hue)

ចែករំលែក៖

ព្យុះលេខ​៥ បានបោកបក់ចូលទីក្រុង វ៉េ (Hue)បង្កការខូចខាតយ៉ាងខ្លាំង ។ តាមតួលេខពីមន្ទីរគ្រប់គ្រងគ្រោះមហន្តរាយ គិតដល់ម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី​១៨ខែកញ្ញា មានមនុស្សម្នាក់ស្លាប់ និង ២៣នាក់រងរបួស ហើយផ្ទះពលរដ្ឋជាង​១៧០០ខ្នងត្រូវខ្យល់បក់ប៉ើងដំបូល​។
គណៈកម្មការទីក្រុង បានបញ្ជូនកម្លាំង ទៅជួយដល់ពលរដ្ឋ ដោះស្រាយស្ថានភាព​ក្រោយព្យុះឆ្លងកាត់ ដើម្បីឲ្យវិលត្រឡប់មកជីវភាពរស់នៅធម្មតា​វិញ។​
តាមការលើកឡើងរបស់ ក្រុមអ្នកសារព័ត៌មាន ក្រោយ ព្យុះលេខ​៥ឆ្លងកាត់ទីក្រុង វ៉េ បង្កឲ្យមានខ្យល់កន្ត្រាក់ បំបាក់ដើមឈើជាច្រើននៅតាមផ្លូវ ។ ជាមួយគ្នានោះក៏មាន ខ្សែភ្លើងបានដាច់ផងដែរ ដោយសារតែបាក់ដើមឈើ។
ក្រោយពេលព្យុះឆ្លងកាត់ គណៈកម្មការទីក្រុងវ៉េ បានបញ្ជារដល់ មន្ត្រីតាមតំបន់​ជួយរៀបចំដោះស្រាយស្ថានភាពឲ្យបានទាន់ពេលវេលា រៀបចំផ្លូវថ្នល់ជួយដល់ពលរដ្ឋធ្វើដំណើរបានធម្មតាវិញ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print