ខេត្តស្វាយរៀង ៖ កាលពីវេលាម៉ោង១៤ៈ៣០នាទីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដោយមានការសម្របសម្រូលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយបានឃាត់ខ្លួនជនសង្សយ័ចំនួន៦នាក់ រួមមាន
១.ឆេង វិទ្ធី ភេទប្រុសជាតិខ្មែរ អាយុ៣២ឆ្នាំ មុខរបរសំអាងការ រស់នៅភូមិជៀសឬស្សី ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។
២.មាំង ចាន់តាយ ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបឹងអណ្តែត ឃុំតាសួស ស្រុកស្វាយជ្រំ។
៣.គង់ សាម៉េត ភេទប្រុស អាយុ១៨ឆ្នាំមុខរបរកម្មកររោងចក្រ រស់នៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ។
៤.ព្រាប ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ។
៥.ម៉ម សីហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសន្តិសុខឯកជន រស់នៅភូមិកន្ទួតប្រោង ឃុំគោកព្រីង ស្រុកស្វាយជ្រំ។
៦.មឿន សីហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិអង្គកប្បាស់ ឃុំគោគព្រីង ស្រុកស្វាយជ្រំ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដក់ហូតវត្ថុតាងរួមមាន÷
-ម្សៅក្រាមសថ្លា សង្សយ័ជាថ្នាំញៀន មេតំហ្វេតាមីនចំនួន១៥កញ្ចប់
-ជញ្ជីងថ្លឹងថ្នាំញៀន ០១
គ្រឿង
-ទូរសព្ទ័ ០៥គ្រឿង
-ដាវសាំរ៉ៃ០១ដើម
-អាវុធខ្លីម៉ាកឡុកប្រើខ្យល់បាញ់គ្រាប់កង់០១ដើម(បង់០១)
និងឧបករណ៍ជក់ប្រើប្រាស់ សម្ភារះវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្សយ័ទាំង៦នាក់ខាងលើកំពុងត្រូវបានកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ ស សម