ខេត្តពោធិ៍សាត់ (ព័ត៌មានបឋម)៖ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋដែលធ្វើដំណើរទៅមកតាមបណ្ដោយផ្លូវជាតិលេខ៥៥ បានឱ្យដឹងថា ខណៈនេះវេលារសៀលថ្ងៃអាទិត្យ ៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងកំពុងសម្រុកឡើង និងលិចលង់ទ្រូងផ្លូវខ្លះៗ ព្រមទាំងផ្ទះសម្បែងដែលនៅក្បែរដងស្ទឹងផងដែរ ដូច្នេះសូមបងប្អូនជនរួមជាតិមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ។
សេចក្តីរាយការណ៍ដដែលបន្តទៀតថា ជំនន់ទឹកភ្លៀងលិចលង់កំណាត់ផ្លូវជាតិលេខ៥៥ ខាងលើ នៅម្ដុំឈើក្រំ និងស្ពង់ ស្ថិតនៅក្នុងភូមិព្រែកទី១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរៗដងស្ទឹងបង្កើនការប្រុងប្រយ័ត្នបញ្ហាសត្វធាតុ ពិសេសក្មេងៗ ព្រោះសម្ពាធទាបធ្វើឱ្យភ្លៀងធ្លាក់នៅឡើយ ៕ ដោយ៖ បុឹម ពិន
...