ខេត្តកំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាមច្ឆជាតិ ១ កក្កដា នៅអាងទឹកខ្នាច ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានថ្លែងចូលរួម មរណទុក ចំពោះប្រជាពលរដ្ឋ រដ្ឋាភិបាល និង លោក ប្រធានាធិបតីឥណ្ឌូនេស៊ីករណី ធ្លាក់យន្តហោះនៅក្នុងប្រទេសនេះកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ដែលបានបណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាង១០០នាក់នោះ ។
នៅក្នុងពិធីដ៏មានអត្ថន័យនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសំដែងនូវមរណទុក្ខ និងសោកស្តាយចំពោះ ករណីវាយប្រហារ នៅ គុយវែត នៅទុយនេស៊ីនិង បញ្ហាគ្រោះធម្មជាតិ នៅឥណ្ឌា ប៉ាគីស្ថាន និង នេប៉ាល់ ។
សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យ សាធារណៈជនទាំងអស់ យកចិត្តទុកដាក់ចំពោះបញ្ហា ធម្មជាតិនេះ ខណៈដែលកម្ពុជា ថ្វីត្បិតមិនមាន គ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះតែ កម្ពុជា មាន ដូចជា គ្រោះខ្យល់កន្ត្រាក់ រន្ទះបាញ់ គ្រោះរាំងស្ងួត ។ល។ ៕