តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ កម្ពុជាប្តេជ្ញាចិត្តឥតងាករេក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សគ្រប់រូប

ចែករំលែក៖

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅហ្សឺណែវ បានធ្វើបទអន្តរាគមន៍របស់
ឯកអគ្គរាជទូតនិងតំណាងអចិន្ត្រៃយ៍កម្ពុជា អាន សុខខឿន នៅសម័យប្រជុំលើកទី៤៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របៀបវារៈទី០២៖ កិច្ចពិភាក្សាទូទៅលើរបាយការណ៍បច្ចុប្បន្នភាពសាកលរបស់ លោកស្រីឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ទីក្រុងហ្សឺណែវ pw:Inniga: sai Ahmo imb។

លោកស្រីប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស! លោកជំទាវឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស !
១. គណៈប្រតិភូយើងខ្ញុំសូមកត់សម្គាល់នូវបាយការណ៍បច្ចុប្បន្នភាពរបស់លោកស្រី
ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ស្តីពី ស្ថានភាពសិទ្ធិមនុស្ស
ជុំវិញពិភពលោក។
២.ប្រទេសកម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករបស់ខ្លួនក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សសម្រាប់គ្រប់រូប និងផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះការចូលរួម យ៉ាងសកម្មរបស់ត្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំង នីតិវិធីពិសេស និងការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលយន្តការទាំងពីរនេះ ទទួលបាននូវកិច្ចសហប្រតិបត្តិការបើកចំហរពីរាជរដ្ឋាភិបាលកម្ពុជា អស់រយៈពេលជិត ៣ ទសវត្សរ៍ កន្លងមកហើយ។

៣,ទោះបីជាមានការរាតត្បាតមេរោគកូរីដ១៩ក៏ដោយរាជរដ្ឋាភិបាលកម្ពុជានៅតែបន្ត ស្វាគមន៍និងអនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជួបសន្ទនានិងពិភាក្សាផ្លាស់ប្តូរយោបល់ តាមរយៈវីដេអូ កាលពីចុងខែសីហា ជាមួយមន្ត្រីជាន់ខ្ពស់ពីក្រសួងចំនួន៦ លើប្រធានបទពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ប្រទេសកម្ពុជា ក៏បានឯកភាពលើសំណើ សុំទស្សនកិច្ចនៅកម្ពុជា របស់អ្នកជំនាញឯករាជ្យទទួលបន្ទុក កិច្ចការពារប្រឆាំងនឹងអំពើហិង្សា និងការរើសអើង ដែលគ្រោងនឹងរៀបចំនៅឆ្នាំក្រោយ ផងដែរ។
៤.ប្រទេសកម្ពុជាគោរពផ្តល់តម្លៃដល់ពហុយោបល់ រួមទាំងទស្សនៈរិះគន់ ដែលអនុលោម តាមច្បាប់។ កាលពីដើមខែកញ្ញានេះ អតីតអ្នកនយោបាយប្រឆាំងលេចធ្លោមួយចំនួន ទៀតបានទទួលនូវសិទ្ធិធ្វើនយោបាយឡើងវិញ ដែលធ្វើឱ្យចំនួនសរុបកើនដល់១២រូប។ នេះបញ្ជាក់ឱ្យឃើញអំពីលំហនយោបាយបើកទូលាយសម្រាប់ទស្សនៈផ្ទុយពីរដ្ឋាភិបាល នៅប្រទេសកម្ពុជា។ អតីតសមាជិកបក្សប្រឆាំងជាច្រើនរូបទៀតក៏មានបំណងស្នើសុំ សិទ្ធិធ្វើនយោបាយឡើងវិញដែរ ប៉ុន្តែពួកគាត់ត្រូវបានរាំងខ្ទប់ដោយថ្នាក់ដឹកនាំខ្លួន ដែល បានប្រកាសជាសាធារណៈចាត់ទុកបុគ្គលដែលហ៊ានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ថា ជា “ជនក្បត់ ” ។ ៥.គណៈប្រតិភូយើងខ្ញុំមានការលើកទឹកចិត្ត នៅពេលលោកជំទាវឧត្តមស្នងការបានថ្លែង អះអាងថា នឹងស្តាប់កង្វល់របស់រដ្ឋាភិបាលគ្រប់ពេល។ កិច្ចសន្ទនាប្រកបដោយអត្ថន័យ

ជាមួយរដ្ឋាភិបាល មុនពេលធ្វើការសន្និដ្ឋានប្រញាប់ប្រញាល់ណាមួយ ពិតជានឹងជួយ
លើកតម្កើងនូវបុព្វហេតុរួមក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស។ ក្នុងន័យនេះកម្ពុជាសូមថ្លែងជាថ្មីនូវការអំពាវនាវឱ្យមានការប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ និងការប្រុងប្រយ័ត្នឱ្យបានច្រើនជាងមុនបន្ថែមទៀត ក្នុងការវាយតម្លៃលើរាល់អំណះអំណាងណាមួយ ប្រសិនបើយើងចង់ក្សាបាននូវភាពជឿទុកចិត្ត និងរក្សានូវស្តង់ដារខ្ពស់បំផុតនៃកត្តាសត្យានុម័ត និងសុចរិតភាពនៃយន្តការសិទ្ធិមនុស្ស ទាំងអស់៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print