ជនសង្ស័យ២នាក់ឆក់កាបូបលុយពីប្រជាពលរដ្ឋត្រូវនគរបាលស្រុកខ្សាច់កណ្ដាលក្របួចជាប់

ចែករំលែក៖

ខេត្តកណ្ដាល​៖ ជនសង្ស័យមុខសញ្ញាលួច២នាក់ ត្រូវបាននគរបាលស្រុកខ្សាច់កណ្ដាលក្របួចជាប់បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបលុយរបស់ប្រជាពលរដ្ឋកំពុងជិះម៉ូតូតាមដងផ្លូវ​នៅថ្ងៃទី១៩​ ខែកញ្ញា​ឆ្នាំ២០២០.វេលាម៉ោង១៧និង៣០នាទីល្ងាចនៅចំណុចភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្ដាល.។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ.ហួត មករា ហៅប៊ី ភេទប្រុស.អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្ដាល​និងម្នាក់ទៀតឈ្មោះ.មិត្ត និមល ភេទប្រុសអាយុ១៨ឆ្នាំ.ជនជាតិខ្មែរ.មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឈើទាល.ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល.ខេត្តកណ្ដាល​។

ចំណែកជនរងគ្រោះឈ្មោះ ពេជ្រ ដាឡែន ភេទស្រី អាយុ១៩ឆ្នាំជនជាតិខ្មែរ.មុខរបរលក់បាយ មានទីលំនៅភូមិប៉េប៉េសេ សង្កាត់ទឹកថ្លា.ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយឡែកវត្ថុតាងចាប់យកបានមាន៖ កាបូបយួរចំនួន១ ដាច់ខ្សែយួរមួយចំហៀង,​ ប្រាក់ក្នុងចំនួន៤០០, ០០០រៀល,​ ទូរស័ព្ទចំនួន១គ្រឿង(របស់ជនរងគ្រោះ),​ម៉ូតូចំនួន១គ្រឿងម៉ាក SUZUKI NEX2 ពាក់ស្លាកលេខកណ្ដាល1AD- 4306(របស់ជនសង្ស័យជិះធ្វើសកម្មភាព) ។
ប្រភពដដែលបន្តថា កាលនៅថ្ងៃកើតហេតុ ថ្ងៃទី១៩.ខែកញ្ញា​ឆ្នាំ២០២០​ វេលាម៉ោង១៦និង០០នាទី ជនរងគ្រោះបានជិះម៉ូតូជាមួយប្តីរបស់ខ្លួន ត្រឡប់មកពីផ្ទះឪពុកម្តាយខ្លួនវិញ នៅភូមិកណ្ដាល ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ដោយជនរងគ្រោះជាអ្នកយួរកាបូប​ លុះជិះមកដល់ចំណុចមុខក្លោងទ្វារវត្តបុទុមរង្សី ហៅវត្តតាមើមភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រាប់តែជនសង្ស័យឈ្មោះ ហួត មករា ជិះម៉ូតូម៉ាកSUZUKI NEX2ឌុបជនសង្ស័យឈ្មោះ មិត្ត    និមល  មកតាមក្រោយ ហើយឆក់យកកាបូបយួរពីជនរងគ្រោះ រួចជិះគេចខ្លួន ចូលទៅក្នុងវត្តព្រះប្រសប់ពេលនោះជនរងគ្រោះបានស្រែកឆោឡោ និងជិះម៉ូតូដេញតាម ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់អន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នោះ និងដកហូតវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលបន្តអនុវត្តតាមនីតិវិធីច្បាប់ ៕

 

...

ដោយ៖ស្អាង ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print