យន្តហោះទម្លាក់គ្រាប់​បែក​B-25 របស់ទាហានអាកាសអាមេរិកធ្លាក់នៅរដ្ឋកាលីហ្វ័រនីញ៉ា

ចែករំលែក៖

យន្តហោះទម្លាក់គ្រាប់​បែកB-25 របស់អាមេរិក​បានហោះហើរតាមការគ្រោងទុក​ ហើយបានធ្លាក់នៅរដ្ឋកាលីហ្វ័រនីញ៉ា​អាមេរិក​។ ប្រភពព័ត៌មានបានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកដែលធ្លាក់នោះបណ្តាលឲ្យអាកាសយានិក​៣នាក់រងរបួស។
បណ្តាញព័ត៌មានKCRA Channel 3 បានផ្សាយថា «យន្តហោះទម្លាក់គ្រាប់បែកស្វ័យប្រវត្តិ ដែល​នាយកដ្ឋានអាកាសចរណ៍ សហរដ្ឋអាមេរិក​ដាក់ឈ្មោះថា North American B-25 បានធ្លាក់នៅវាលស្រែ​ក្បែរវិថី​Roberts​ នាវេលាម៉ោង​១៩​និង​៣០នាទី ថ្ងៃទី​២០ ខែកញ្ញា។
មន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា មានមនុស្ស៣នាក់នៅលើយន្តហោះរងរបួស​ ក្នុងនោះមានពីរនាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។​ នាយកដ្ឋានអាកាសចរណ៍អាមេរិក​បានបើកការស្រាវជ្រាវពីមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ខាងលើនេះ។
ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក បានផ្សាយថា​ មូលហេតុដែលបណ្តាលឲ្យយន្តហោះទម្លាក់គ្រាប់បែក B-25 ជួបគ្រោះថ្នាក់គឺដោយសារតែ​បញ្ហាបច្ចេកទេស។ នេះជារឿងសមហេតុផល​ ដោយសារតែ​យន្តហោះខាងលើបានដំណើរការហោះហើររយៈពេល​៨០ឆ្នាំមកហើយ។ បញ្ហាបច្ចេកវិទ្យាហួសសម័យ ជាហេតុបណ្តាលឲ្យមានគ្រោះថ្នាក់៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print