រថយន្តឡិចសុីសLX470បុករថយន្តALPHARD ចំហៀងគូទ​នៅខណ្ឌបឹងកេងកង រងការខូចខាត

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនេីបពីរគ្រឿងបានបុកគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរងការខូចខាត​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវលេខ៣៦០​ កែងផ្លូវលេខ១០៥​ ក្នុងសង្កាត់បឹងកេងកង៣​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។ 

    យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងគេឃេីញរថយន្តម៉ាក​ ALPHARD ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2AQ-6871 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១០៥​ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនល្មម​រួចក៏ឆ្លងកាត់ទទឹងផ្លូវលេខ៣៦០​ ខណៈឆ្លងបានពាក់កណ្ដាលផ្លូវ​ ក៏មានរថយន្តLexus LX470 ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2M-7399 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៣៦០​ ទិសដៅពីកេីតមកលិច​ ក្នុងល្បឿនល្មម​ តែមិនប្រយ័ត្នក៏ជ្រុលបុករថយន្តALPHARD ចំពីចហៀងគូទផ្នែកខាងឆ្វេងរងការខូចខាត​គួរសម្យ​ ។ 

​   ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ តែភាគីទាំងសងខាងនិយាយរកតែត្រូវរៀងៗខ្លួន​ ទេីបសមត្ថកិច្ចមូលដ្ឋានដែលចុះទៅដល់កន្លែងកេីតហេតុ​ បានទាក់ទងទៅជំនាញចរាចរណ៍មកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងនេះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ​ ៕ ដោយ៖ ភារ៉ាដង្កោ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print