ថ្នាក់ដឹកនាំខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនអាជីវកររងគ្រោះភ្លើងឆេះតូប នៅផ្សារសំរោងយ៉ោង ចំនួន១៥០គ្រួសារ

ចែករំលែក៖

ខេត្តតាកែវ៖ នៅរសៀលថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ ២០២០ លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អមដំណើរដោយ លោក លោកស្រី សមាជិក សមាជិការគណៈកម្មាធិការសាខា លោកនាយកសាខា មន្ត្រីប្រតិបត្តិសាខា និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាទី ខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា មកជូនបងប្អូនអាជីវករចំនួន ១៥០គ្រួសារ ដែលបានរងគ្រោះដោយអគ្គីភ័យឆេះផ្សារសំរោងយោងកាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២០ នៅក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ក្នុងឱកាសនោះ លោក អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា បានពាំនាំមតិផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយទទួលរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ជាបន្តលោកប្រធាន ក៏បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩ (Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាលើពិភពលោក ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋ និងមន្ត្រី បុគ្គលិកទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង ។

សូមបញ្ជាក់ថា៖ អំណោយសាខាកាកបាទក្រហមខេត្ត ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារៗ រួមមាន÷ អង្ករ ២៥ គីឡូក្រាម តង់ធំ ១ កន្ទេល ១ មុង ១ ភួយ ១ សារុង ១ ក្រមា១៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print