បុរសជើងខ្លាំងវ៉ៃសង្សារខ្លួនប៉ោងមុខ ប៉ោងភ្នែក ត្រូវនគរបាលខណ្ឌសែនសុខ បញ្ជូនខ្លួនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖​ បុរសជើងខ្លាំងដែលវ៉ៃសង្សាររបស់ខ្លួនប៉ោងមុខ ប៉ោងភ្នែក កាលពីពេលថ្មីៗនេះត្រូវបាននគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការហើយ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា៖ ជនសង្ស័យឈ្មោះ ប៉ា សុវណ្ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកនារីជាសង្សារដែលរងគ្រោះឈ្មោះ នួន គឹមឡាង ភេទស្រី អាយុ២៥ឆ្នាំ ។
សូមជម្រាបថា៖ ជនសង្ស័យបានប្រើអំពើ ហិង្សាលើនារីជាសង្សាររបស់ខ្លួន បណ្ដាលឲ្យរងរបួសប៉ោងមុខប៉ោងភ្នែកត្រូវកម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួន​នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០​ ត្រង់ចំណុចក្នុងបន្ទប់ជួលលេខ៤០១ ជាន់ទី៤ ផ្លូលេខ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

​លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បាន ប្រាប់ឲ្យដឹងថា ជនសង្ស័យធ្លាប់ប្រើអំពើហិង្សាលើសង្សារជាច្រើនលើកមកហើយដែលករណីនេះទំនងកើតឡើងពីភ្លើងប្រចណ្ឌ ៕
ដោយ៖ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print