ស្នងការខេត្តកណ្តាល មានចំណាត់ការខ្ពស់ ចំពោះការស្នើអន្តរាគមន៍ពីប្រជាពលរដ្ឋតាមមូលដ្ឋាន នូវព័ត៌មាន ណាផ្តល់មកពិតៗ

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោយទទួលបានព័ត៌មានពីគណនីហ្វេសប៊ុករបស់បងប្អូនប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ចូលក្នុងផេកស្នងការដ្ឋាន មានខ្លឹមសារថា៖

“សូមអភ័យទោសផងលោកពូ នៅភូមិរកាឃុំក្រាំងយ៉ូវ ស្រុកស្អាង មានការ ល្បែងស៊ីសងរាល់ថ្ងៃ បៀរ និងអាប៉ោង នៅផ្ទះ ជ័យសល់ និងឈ្មោះជឿន ញ៉ាញ់ សូមលោកស្នងការជួយបង្ក្រាបផង!”

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ក៏ដូចជាក្រុមការងារប្រតិកម្មរហ័សខេត្ត នៅថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូតឯកស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ អធិការដ្ឋាននគរបាលស្រុកស្អាង បានបញ្ជាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ឲ្យចុះស្រាវជ្រាវរកករណីខាងលើដែលបងប្អូនប្រជាពលរដ្ឋបានរាយការណ៍មក។
ក្នុងនោះជាលទ្ធផល៖កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានចុះល្បាតក្នុងភូមិសាស្ត្រឃុំ និងបានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) នៅចំណុចភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ក្រោមដើមអំពិលទឹក ក្រោយភូមិ ពេលសមត្ថកិច្ចប៉ុស្តិ៍នគរបាលទៅដល់ មានមនុស្សចំនួន០៤នាក់ មិនស្គាល់អត្តសញ្ញាណគេចខ្លួនអស់។
បានបន្សល់វត្ថុតាងរួមមាន៖
-កំរាលអាប៉ោងចំនួន០១
-មេអាប៉ោងចំនួន០១
-ស្បែកជើង០២គូ
ចំពោះជនសង្ស័យទាំង០៤នាក់ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ កំពុងស្រាវជ្រាវរកអត្តសញ្ញាណ ដើម្បីបន្តអនុវត្តតាមនីតិវិធី៕ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print