សៀមរាប : នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារសណ្តាប់ធ្នាប់សាធារណៈរបស់នាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។
កិច្ចការនេះមានការរៀបចំបង្គោលរបងខណ្ឌផ្លូវកុំឱ្យយានជំនិះជិះចូលឬចតទុក ឱ្យមានរៀបរៀបរយនិងកាប់ឆ្ការមែកឈើផ្សេងៗដែលប៉ះពាល់ដល់ការធ្វើដំណើរទៅប្រាសាទ ដើម្បីឱ្យមានសោភ័ណភាពស្រស់ស្អាតនិងបង្ការគ្រោះថ្នាក់ដល់ទេសចរ៕ដោយ ស សម
...