លោកបៃឌិន នាំមុខប្រធានាធិបតីត្រាំ​នៅពីរដ្ឋយុទ្ធសាស្ត្រសំខាន់បំផុត

ចែករំលែក៖

តាមលទ្ធផលស្ទង់មតិ​របស់បណ្តាញព័ត៌មានរ៉យទ័រ បង្ហាញឲ្យឃើញថា បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកបៃឌិន​នាំមុខលោកត្រាំ​នៅរដ្ឋសំខាន់ចំនួនពីរ គឺរដ្ឋ​ Wisconsin និង រដ្ឋPennsylvania។
សារព័ត៌មានរ៉យទ័របានផ្សាយថា Reuters/Ipsos បានស្ទង់មតិនៅក្នុងរដ្ឋចំនួន​៦ ដែលជារដ្ឋសំខាន់អាចកំណត់ជោគវាសនា​របស់ប្រធានាធិបតីត្រាំ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី​៣ខែវិច្ឆិកា គឺរដ្ឋ Wisconsin, Pennsylvania, Michigan, North Carolina, Florida និង Arizona ។
ក្នុងចំណោម​៦រដ្ឋមានពីររដ្ឋ បានលទ្ធផល ដោយលោកបៃឌិនទទួលបានការគាំទ្រ​៤៨ភាគរយ ចំណែក លោកទទួលបានតែ ៤៣ភាគរយប៉ុណ្ណោះ។ រដ្ឋទាំងពីរគឺ Wisconsin និង រដ្ឋPennsylvania នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ​២០១៦​លោកត្រាំបានយកឈ្នះ ប្រគៀកប្រកិតនៅបេក្ខភាពលោកស្រីហ៊ីលឡារីគ្លីនតុន។
ចំណែកលទ្ធផលស្ទងមិតនៅក្នុងរដ្ឋ៤ផ្សេងទៀតរបស់Reuters/Ipsos និងមានលទ្ធផលក្នុងពេលឆាប់ៗ ខាងមុខ​។រដ្ឋទាំង៤គឺ Michigan, North Carolina, Florida និង Arizona ដែលជារដ្ឋ​ដែលលោកត្រាំបានយកឈ្នះក្នុងឆ្នាំ​២០១៦ ដោយលទ្ធផលប្រគៀកប្រគិតគ្នា​តែប៉ុណ្ណោះ​។
ក្រុមអ្នកជំនាញបានលើកឡើងថា​ប្រសិនបើរដ្ឋទាំងនោះ ងាកមកគាំទ្រ លោកបៃឌិនវិញនោះ ក្តីសង្ឃឹមជាប់ឆ្នោតជាថ្មីរបស់លោកត្រាំត្រូវបាត់បង់៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print