រដ្ឋបាលរាជធានីភ្នំពេញរៀបការ៉ូឡានៅលើចិញ្ចើមមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ផ្ដើមពីស្ពានអាកាសផ្សារដីហុយរហូតដល់ពោធិ៍ចិនតុងសម្រេចបាន ១០០%ហើយ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ពិសេសលើការងារសាងសង់សោភណភាពនៅក្នុងរាជធានីភ្នំពេញ ដូចជាការរៀបចំបណ្ដាញលូទឹក,ស្ដារប្រឡាយ,ការស្ថាបនាជួសជុលផ្លូវសាធារណៈ, ស្ពានអាកាស, ការរៀបចំការ៉ូឡាលើចិញ្ចើមផ្លូវសាធារណៈសម្រាប់អ្នកថ្មើរជើង, ការកសាងសួនច្បារសាធារណៈ, ដាំផ្កាចម្រុះពណ៌ និងការដាំដើមឈើដើម្បីឱ្យទីក្រុងមានពណ៌បៃតងផងដែរ។
ជាក់ស្តែង សម្រាប់ពេលនេះ ការរៀបការ៉ូឡានៅលើចិញ្ចើមមហាវិថីសហព័ន្ធរុស្ស៊ីដោយចាប់ផ្ដើមពីស្ពានអាកាសផ្សារដីហុយ ដល់ពោធិ៍ចិនតុងនៅចំហៀងខាងត្បូងផ្លូវសហព័ន្ធរុស្ស៊ីគឺសម្រេចបាន
ស្ទើរតែ១០០%ហើយ។
ពាក់ព័ន្ធនឹងការងារខាងលើនេះ លោក ហួត សុខលីម នាយករងខុទ្ទកាល័យសាលារាជធានីភ្នំពេញ បាន បញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៣ខែកញ្ញានេះថា ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺត្រូវរៀបការ៉ូឡានេះតាមបណ្តោយសងខាងផ្លូវសហព័ន្ធរុស្ស៊ីដោយចាប់ពីពោធិ៍ចិនតុងរហូតដល់មន្ទីរពេទ្យព្រះអង្គឌួង ។ ចំពោះជំហានទី១ ក្រុមការងារ បានរៀបការ៉ូឡាពីស្ពានអាកាស៧មករា (ស្ពានអាកាសមន្ទីរលោកសង្ឃ) រហូតដល់មន្ទីរពេទ្យព្រះអង្គឌួង។ តែសម្រាប់ពេលនេះ ក្រុមការងារបានរៀបការ៉ូឡាលើចិញ្ចើមផ្លូវសហព័ន្ធរុស្ស៊ី ពីស្ពានអាកាសផ្សារដីហុយ ដល់ពោធិ៍ចិនតុងស្ទើរបញ្ចប់១០០%ហើយ។
សូមបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ កាលពីពេលកន្លងមកនេះ លោកធ្លាប់បានបញ្ជាក់ហើយថា នៅលើចិញ្ចើមផ្លូវតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីនេះត្រូវតែជាផ្លូវល្អ ជាផ្លូវដែលស្អាតជាងគេនិងមានសោភណភាព ពោលគឺមិនត្រូវឱ្យមានធូលីឡើយព្រោះថានេះជាមហាវិថីដែលភ្ញៀវជាតិ អន្តរជាតិធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print