បុរសម្នាក់ខូចចិត្តប្រពន្ធរត់ចោលចងកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖បុរសមានសតិមិនប្រក្រតីម្នាក់ ខណៈដែលឪពុកចេញទៅធ្វើការងារបាត់ បែជាចង.កសម្លាប់ខ្លួន ក្នុងបន្ទប់ជួល បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅបន្ទប់ជួលលេខB៥ ភូមិព្រៃព្រីង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ  រាជធានីភ្នំពេញ។

សាកសពមានឈ្មោះ ប៊ុន ចាន់រ៉ាវី អាយុ៣២ឆ្នាំ មានកូន២នាក់ ប្រុស១នាក់ ស្រី១នាក់ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលខាងលើ ជាមួយឪពុកនៅកន្លែងកើតហេតុ។

តាមការបំភ្លឺពីបុរសជាឪពុកបានឲ្យដឹងថា កូនប្រុសគាត់ធ្លាប់មានប្រពន្ធ២លើកមកហើយ តែរត់ចុះចោលទាំងអស់ ធ្វើឲ្យកូនប្រុសគាត់ក្លាយជាមនុស្សខូចចិត្ត ដើរផឹកស្រា រហូតដល់មានសតិមិនប្រក្រតី និយាយលែងដឹងខុសត្រូវ លុះមកដល់រយៈពេលជាង១ខែចុងក្រោយនេះ កូនប្រុសធ្លាក់ខ្លួនកាន់តែធ្ងន់ឡើង នាំយកទៅពេទ្យ បើកថ្នាំមកលេបជាប្រចាំ ស្រាប់តែមកដល់វេលាម៉ោងខាងលើ បន្ទាប់ពីគាត់ចេញពីកន្លែងយាមវិញ ស្រាប់តែប្រទះឃើញកូន ចងក ដោយយកខ្សែភ្លើងចងនឹងចម្រឹងបង្អួច ចូលលើកដាក់ចុះមកក្រោម ធ្វើចលនាសង្គ្រោះតែមិនអាចសង្រ្គោះបានឡើយ ។

ក្រោយពីដឹងថាកូនប្រុសស្លាប់បាត់ទៅហើយ ក៏រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង ។  សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញចុះមកពិនិត្យ ធ្វើកោសល្យវិច័យឃើញថាពិតជាស្លាប់ដោយចងកធ្វើអត្តឃាត ពុំមានពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណីឯវត្តជម្ជូវ័ន្ត ក្រោយជំនួយឧបត្ថម្ភពីអាជ្ញាធរ ប្រជាពលរដ្ឋក្បែរខាង ៕

    

...

 

ដោយ៖ផេង ភាព

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print